សមត្ថកិច្ច ស្រុកពារាំង បង្ក្រាប បទល្មើស គ្រឿងញៀន ១ករណី ឃាត់ខ្លួនមនុស្ស ៨នាក់

ភ្នំពេញ៖ សមត្ថកិច្ចស្រុកពារាំង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅវេលាម៉ោង៦ល្ងាច បានបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងរិបអូសយកវត្ថុតាំងមួយចំនួន នៅចំណុចផ្ទះសំណាក់យីហោសំរិទ្ធស្រីពេជ្រ ស្ថិតក្នុងភូមិពោធិសាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

 យោងតាមសមត្ថកិច្ច ដែលបានចុះទៅបង្ក្រាប បទល្មើសខាងលើ បានឲ្យដឹងថា ជនសង្ស័យទាំង ៨នាក់នោះ ទី១. ឈ្មោះ ហេង ស្រេន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិនអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, ទី២. ឈ្មោះ សេង រិទ្ធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង (ជាអ្នកប្រើប្រាស់), ទី៣. ឈ្មោះ ម៉េត ម៉ន ភេទប្រុស អាយុ៣៦ឆ្នាំ (ជាអ្នកប្រើប្រាស់) រស់នៅភូមិឃុំដូចជនសង្ស័យទី២, ទី៤. ឈ្មោះ សៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង (ជាអ្នកប្រើប្រាស់), ទី៥. ឈ្មោះ ចិន ចិត្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង (ជាអ្នកប្រើប្រាស់), ទី៦. ឈ្មោះ ឆុង វុធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរកា ស្រុកពារាំង (អ្នកប្រើប្រាស់), ទី៧. ឈ្មោះ ប្រាក់ លីន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឫស្សីជុក ឃុំរកា ស្រុងកពារាំង (ជាអ្នកប្រើប្រាស់) និងទី៨. ឈ្មោះ សំ អូន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលភ្នំសែន ឃុំទួលភ្នំសែន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរធ្វើកម្មករឡាន នៅភូមិស្នាយពល (ជាអ្នកប្រើប្រាស់)។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន ដែកកេះចំនួន៩, កន្ត្រៃកាត់ក្រចក ១, កន្ត្រៃតូច ១, កាបូបដៃ ១, កាបូបស្ពាយ ១, ម្សៅក្រាមពណ៌ស ៧កញ្ចប់ និង

ប្រាក់រៀលមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការ៕