សម្តេចតេជោ នឹងបង្ហោះប្រវត្តិ កំសត់៣ភាគ ​ក្នុងហ្វេសប៊ុក នៅថ្ងៃខួប អាពាហ៍ពិពាហ៍៤០ឆ្នាំ

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ក្នុងឱកាសខួប អាពាហ៍ពិពាហ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ខាងមុខ សម្តេចតេជោ ហ៊ុន សែន នឹងបង្ហោះពីប្រវត្តិកំសត់ ដំណើររឿងជីវិត របស់សម្តេច នៅពេលរៀបការ ជាច្រើនគូក្នុងសម័យប៉ុលពត និងការរំដោះប្រទេស ចេញពីភ្នកភ្លើងសង្រ្គាម ។

ក្នុងពិធីចែកសញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីរំលឹកអំពីដំណើររឿងខ្ញុំនិ ង ប្រពន្ធខ្ញុំ បែបណា ហើយដល់ពេលការ(អាពាហ៍ពិពាហ៍)តើការរបៀបម៉េចឲ្យស្គាល់ពីប្រវត្តិ។ វាជារឿងធម្មតារបស់ជីវិតប្តីប្រពន្ធ ប៉ុន្តែរឿងខ្ញុំវាជារឿងផ្សារភ្ជាប់ជាមួយប្រទេសជាតិ ជីវិតដំណើរ របស់ជាតិ ហើយវាក៏រំលឹកប្រជាជន ក្នុងមួយប្រទេសផងដែរ ក្នុងសម័យប៉ុលពតនោះ”។

សម្តេចថា នៅថ្ងៃទី៣មករា នឹងបង្ហោះភាគទី១ , ថ្ងៃទី៤ បង្ហោះភាគទី២ និងថ្ងៃទី៥ ជាថ្ងៃខួបអាពាហ៍ពិពាហ៍ តែម្តងគឺបង្ហោះភាគទី៣ ៕

សម្តេចតេជោ នឹងបង្ហោះប្រវត្តិ កំសត់៣ភាគ ​ក្នុងហ្វេសប៊ុក នៅថ្ងៃខួប អាពាហ៍ពិពាហ៍៤០ឆ្នាំ