លោក ហ៊ុន សែន ប្រកាស​បញ្ឈប់​ក្រុមហ៊ុន​យក​ប្រាក់​ពី​ពលរដ្ឋ​ជិះ​ឆ្លងកាត់​ផ្លូវ​វ៉េងស្រេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​យក​​ប្រាក់​ពី​ពលរដ្ឋ​ទូទៅ​ជិះ​ឆ្លង​កាត់​ផ្លូវ​វ៉េងស្រេង ចាប់​ពី​ថ្ងៃ​ទី​២៨ ធ្នូ នេះ​តទៅ។

លោក ហ៊ុន សែន ប្រកាស​បែប​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​រដ្ឋាភិបាល​សម្រេច​ដក​ហូត​ទាំងស្រុង​ពី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង និង​ជួសជុល​ផ្លូវ​វ៉េងស្រេង​នេះ មក​គ្រប់​គ្រង​ខ្លួន​ឯង​វិញ៖ «ចាប់ពី​ពេល​នេះ​តទៅ ទាំង​ពលរដ្ឋ​រស់​នៅ​តាម​ផ្លូវ​វ៉េងស្រេង និង​ពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​ឈប់​បង់​ប្រាក់​ទៀត​ហើយ»

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។