ម៉ូតូ​បុក​គោយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់

កំពង់ស្ពឺ: ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង យ៉ាង​អាណោចអាធម៌​បំផុត ខ​ណះ​ជិះម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ហើយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​​ជ្រុល​ទៅបុក​គោយន្ត ពីក្រោយ​ពេញទំហឹង  កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​បាក់ក ឃុំ​ព្រៃ​ញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។​

 ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ឈ្មោះ​តាក់ វ៉ាន់ អាយុ​៣៥​ឆ្នាំ  ចំណែក​ប្រពន្ធមានឈ្មោះ​ណែម ចិន្តា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបួរ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1DG-7768​ឌុប​ប្រពន្ធ​ពី​ត្បូង​ទៅ ជើង​តាម​បណ្តោយ ផ្លូវ​លេខ​៤១ លុះមកដល់​ចំណុច​ខាងលើ ក៏បាន​បុក​គោយន្ត​ពីក្រោយ​បណ្តាល​ឲ្យ ស្លាប់​ទាំងពីរ​នាក់តែម្តង ។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​គោយន្ត​បាន​គេចខ្លួនបាត់ ចំណែក​សព​ទាំងពីរ​នាក់​ប្តីប្រពន្ធ ត្រួវបាន​សមត្ថកិច្ច​ទៅ សាច់ញាតិ​យកទៅ​ធ្ចើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូជនរងគ្រោះ​រួមជាមួយ​គោយន្ត ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាលស្រុក​គងពិសី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕R

ម៉ូតូ​បុក​គោយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់