បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ចោល​ប្រពន្ធ​កូន​

ភ្នំពេញ: បុរស​ជា​អ្នកលក់​គ្រឿង ហូបចុក​តាម​រទេះរុញ​ម្នាក់ បាន​ដេកស្លាប់ ចោល​ប្រពន្ធ​និង​កូនបន្ទាប់ពី​ប្រព​ន្ឋ ដាស់​មិន​កម្រើក កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​បន្ទប់​ជួល ក្នុងភូមិ​ទ្រា​៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ស្ត្រី អ៊ុក រដ្ឋា អាយុ​២៦​ឆ្នាំ ដែល​ត្រូវ​ប្រព​ន្ឋ បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​មានឈ្មោះ ម៉ៅសំអឿន អាយុ​២២​ឆ្នាំ មានស្រុក កំណើត​នៅ ភូមិ​ព្រែ​រន្ទះ ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ៍រាំង ខេត្តព្រៃវែង ហើយ​ពួកគាត់​មានកូន​ស្រី​ម្នាក់ អាយុ​៤​ឆ្នាំ បាន​ចាក​ចេញពីស្រុកកំណើត មក​ប្រកបមុខរបរ​លក់ដូរ និង​ជួល​បន្ទប់​នៅ​កន្លែង​កើត​​ហេតុ ហើយ​ក្នុង ប៉ុន្មាន​ថ្ងៃនេះ ប្តី​របស់គាត់​ចេះតែ ត្អូញ​ប្រាប់​គាត់​ថា ឈឺ​ស្មា​ខាងឆ្វេង ពិបាកក្នុងការ​អូស​រទេះ​ដើរ​លក់​តែដោយសារ​ជីវភាព​ក្រក្រី​ពេក ប្តី​របស់គាត់​ចេះតែខំប្រឹង ដើម្បី​ជីវភាព​គ្រួសារ ។

​លុះ​នៅ​ឈប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ប្តី​របស់គាត់​បាន​ត្រឡប់​មកពី​លក់​វិញ ក៏បានរៀបចំ​និង​ទុកដាក់ ឥ​វ៉ាន់​ដូច​រាល់ដង​ហើយ បាននាំគ្នា​ចូលទៅ​សម្រាករហូតមកដល់​ម៉ោង ១២​និង​៥០​នាទី​ប្រពន្ធ របស់គាត់​បាន​យកដៃ​ស្ទាបដើមទ្រូង​ប្តី ពុំ​ឃើញ​ដកដង្ហើម ក៏​ហើយ​បាន​កោសខ្យល់ ដើម្បីអោយ​បាន​ធូរ​តែនៅ​​តែ​មិន​អាចជួយ​បាន រួច​ក៏មាន​ការភ្ញាក់ផ្អើល ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ តែហួសពេល​ទៅហើយ ប្តី​របស់គាត់​បាន​ដាច់ខ្យល់​បាត់ទៅហើយ ទើប​នៅ​ព្រឹក​ថ្ងៃទី២៨ ធ្នូ​នេះ ក៏បាន​រាយ​ការ​ណ៏ ដល់​សមត្ថកិច្ច មូល​ដ្ឌា​ន បាន​ចុះមក​អន្តរាគមន៍ និងពិនិត្យ​លើ​ខ្លួន សាកសព​ដោយ​គ្មាន​ឃើញ​អ្វី​ប្លែក​រួច​បានប្រគល់​សព​​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ នៅ​ស្រុកកំណើត ឯ​ខេត្តព្រៃវែង​៕R​

បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ចោល​ប្រពន្ធ​កូន​

បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ចោល​ប្រពន្ធ​កូន​