ឃាត់ខ្លួន​បុរស​ម្នា​ក់នៅ​ក្រុង​តាខ្មៅ​ពីបទ​លួច​

កណ្តាល: បុរស​ម្នាក់ ដែល​បានធ្វើ​សកម្មភាព លួច​កាបូបស្ពាយ​ក្នុង​បន្ទប់​ផ្ទះជួល មួយកន្លែង​ខណះ​ម្ចាស់​កំពុង​ដេក​តែ​អត់​បាន​ចាក់​ខ្ទាស់​គន្លឹះទ្វា​នោះបាន​សម្រេច តែ​រត់​មិន​រួច​ជាប់​ខ្នោះ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៧ ខែធ្នូឆ្នាំ​២០១៥ នៅ​ចំណុច បន្ទប់​ជួល ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ុំ ស្រី​ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​កន្លែងកើតហេតុ មុខរបរនារី​ខារ៉ាអូខេ​ត្រជាក់ចិត្ត​។​ជនសង្ស័យ​ឈ្មោះ ឃៀង សុភ​ក្រ័ ភេទ​ប្រុស អាយុ៣៣​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង មុខរបរ​មិន​ពិតប្រាកដ​(មុខសញ្ញា​មិន​រៀងចាល​ធ្លាប់​ចាប់ខ្លួន​​ដាក់គុក​ម្តង​រួចមកហើយ​ពីបទ​លួច​)​។​

​វត្ថុតាង​ដកហូត​៖​កាបូបស្ពាយ​ពណ​៖​ក្រហម​(​ក្នុងនោះ​មាន​ដប​គ្រឿងក្រអូប​មួយចំនួន​)។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ដើ​ម្បិ​ចាត់ការ​តាមច្បាប់​៕R

ឃាត់ខ្លួន​បុរស​ម្នា​ក់នៅ​ក្រុង​តាខ្មៅ​ពីបទ​លួច​

ឃាត់ខ្លួន​បុរស​ម្នា​ក់នៅ​ក្រុង​តាខ្មៅ​ពីបទ​លួច​