កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក​ឃាត់ខ្លួន​ជន​សង្រ័យ​គ្រឿងញៀន​២​នាក់

កណ្តាល: ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក និង​កម្លាំង​ជំនាញ់​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិលេខ​៤​ប្រទះឃើញ​មុខសញ្ញា​និង​ឃាត់ខ្លួន​បាន​២​នាក់​ជា​បន្ត​​បន្ទាប់​គ្នា ពីបទរក្សារ​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដើម្បី​ចែកចាយ ។ ការឃាត់ខ្លួន​នេះ​បានធ្វើឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅចំណុច​ផ្លូវជាតិ​លេខ ៤​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនសង្ស័យ​២ នាក់​ដេ​ល​ឃាត់ខ្លួន​១.​ឈ្មោះ ចាន់ រ៉ា​នុ ភេទ ប្រុស អាយុ ១៥​ឆ្នាំ មុខរបកសិករ​ទីលំនៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល រក្សាទុកដើម្បី​ប្រើប្រាស់​។​២.​ឈ្មោះ ប៉ុល បូ​រិន្ទ​ហៅ​ហ៊ីង ភេទ​ប្រុស អាយុ ៣០ ឆ្នាំមុខរបរ​មិន​ពិត ទីលំនៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​​កណ្ដាល ។​

​វត្ថុតាង​ចាប់យក​៖​ម្សៅ​ពណ៌​សរ​ថ្លា​ជា​សារធាតុ​ញៀន​មួយកញ្ចប់​តូច​.​ទូរ​សព្ទ​ដៃ​៧​គ្រឿងក្នុងនោះ​ម៉ាក​សាម​សុង​១​គ្រឿង ម៉ាក​នូ​គារ​២​គ្រឿង​ម៉ាក​អាយ​ខ​ល​១​គ្រឿង ម៉ាក​ហ្សែ​ត​ធី​១​គ្រឿង ម៉ា​កអិល​ជី​១​គ្រឿង ម៉ាក​អា​និក​ល​១​គ្រឿង ។​-​មី​ម៉​រី​ចំនួន​៣១​គ្រឿង​-ស៊ើ​ម​ទូរ​សព្ទ័ ៦​ក្នុង​ស្មា​ត​៣​មិ​ត​ហ្វូ​ន​២ សែ​ល​ខាត​១-​ប័ណ្ណ​សំគាល់ ថតចម្លង ១-ឧបករណ៍ប្រើប្រាស់​១​ចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាននគរបាល ស្រុក​អង្គស្នួល ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕R