​ពលរដ្ឋ​រិះគន់​មេឃុំ​ជ្រោយ​បន្ទាយ​ថា ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

ដោយ​៖​សាន់​ដា​រា​

​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ បាននាំគ្នា​រិះគន់​យ៉ាងខ្លាំង​នូវ​ទង្វើ​របស់លោក​មេឃុំ​ជ្រោយ​បន្ទាយ ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឈ្មោះ ប៉ិច​.​ង​ន់​ស្រ៊ឺ​ន (​ហៅ​ស្រឺ​) ដើរ​ប្រមូល​ដីព្រៃ​របស់​រដ្ឋ​ទុក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន មិនដែល​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​រីកចម្រើន​អ្វី​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក​មេឃុំ​ដែល​ទើបតែ​ឡើង​ធ្វើជា​មេឃុំ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ស្ទើរតែ​ក្លាយជា​ឧកញ៉ា​ទៅហើយ ដោយសារ​ដើរ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​យក​ប្រមូល​ដីព្រៃ​របស់​រដ្ឋ​ចុះបញ្ជី​ទុកជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន មិនដែល​គិតពី​សុខទុក្ខ​ប្រជាពលរដ្ឋ ឬ​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា ធន់​ធាន​ព្រៃឈើ​នៅ​សេសសល់​ទាំង​ប៉ុន្មាន​គ្មាន​សល់​រំលាយ​ក្លាយជា​ដី កម្មសិទ្ធិ​ផ្ទាល់​របស់លោក​មេឃុំ លក់ដូរ​បន្ត​គ្មាន​សល់ ព្រៃឈើ​សំខាន់ៗ​ប្រហែល​២០​កន្លែង​ធំៗ ក៏​ក្លាយជា​កម្មសិទ្ធិឯកជន ឬ​ឈ្មួញ និង​បក្សពួក​របស់លោក​មេឃុំ​អស់​ទៅហើយ ដូចជា​នៅត្រង់ចំណុច​ត្រពាំង​ទ័ព តំបន់​ព្រៃ​គំរប​ព្រៃ​ពណ៌​បៃតង​ដែល​លាតសន្ធឹង​ត​ភ្ជាប់​ទៅ​និង​តំបន់ ព្រៃ​ឡង់ ក៏ត្រូវ​បាន​លោក​មេឃុំ​រូបនេះ ដឹកនាំ​គ្រឿងចក្រ​មក​ឈូសឆាយ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ធ្វើ​ជាំ​កម្មសិទ្ធិ ផងដែរ​។​

​ពាក់​ពួ​ន្ធ​ការរិះគន់​ខាងលើនេះ​លោក មេឃុំ ប៉ិច​.​ង​ន់​ស្រ៊ឺ​ន (​ហៅ​ស្រឺ​)  បាន​ឆ្លើយ​ដោះសារ​យករួចខ្លួន​តាម​ទូរស័ព្ទ​ថា  លោក​មិន​បានដឹង​ទេ គឺ​ប្រជាពលរដ្ឋ​ទេ​ជា​អ្នក​នាំ​គ្រឿងចក្រ​ចូលមក​ឈូសឆាយ​។ ដោយឡែក​បើតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​អា​ប៊ុល​ប្រាប់ថា មក​ស៊ីឈ្នួល​អោយ​មេឃុំ​ក្នុង​មួយ​ហិកតា​ពី​៣៥០​ដុល្លារ​ទៅ​៤០០​ដុល្លារ​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​មាន​វិធានការ​ទប់ស្កាត់​ផង បើ​មិន​អ៊ីចឹង​ទេ​មិនយូរប៉ុន្មាន​ដីព្រៃ​ទាំងនេះ​នឹង​រលាយ​ហិនហោច​ជាក់ ជាមិនខាន​ឡើយ​។ ទោះជា​យ៉ាងណាមិញ​អភិ​ស្រុក​ព្រែក​ប្រសព្វ​លោក អ៊ា​ន ណា​រម្យ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា ទីនោះ​មាន​និស្សិត​វាស់​ដែរ​តែ​មិន​ស្របច្បាប់​ទេ​។ ចំណែក​លោក ប៉ុក វណ្ណា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​នៅ​ទីតាំង​ឃុំ​កែង​ជ្រោយ​បន្ទាយ​អះអាងថា លោក​មិន​ច្បាស់​ទេ តែ​លោក​មេឃុំ​បាន​យក​៩​ក្បាលដី​មក​ទុក​អោយមើល ហើយ​លោក​បាន​រាយការណ៍​ទៅលើ​ហើយ​សំរេច​យ៉ាងណាៗ​មិនទាន់​ដឹង​ទេ​។ រីឯ​លោក ចាន់​គង់ ប្រធាន​សុរិយោដី​ខេត្តក្រចេះ​បញ្ជាក់​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥​ថា ពួក​ត្រីងៀត​ឆ្លៀត​ពង លោក​នឹង​ត្រួតពិនិត្យ​ករណីនេះ តែ​ពេលនេះ​លោក​កំពុង​នៅ​ឆ្ងាយ​៕

​ពលរដ្ឋ​រិះគន់​មេឃុំ​ជ្រោយ​បន្ទាយ​ថា ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​
​ពលរដ្ឋ​រិះគន់​មេឃុំ​ជ្រោយ​បន្ទាយ​ថា ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​