​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា

​រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី ម្នាក់​បណ្តាល​ឲ្យ​រងរបួស​នោះ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ កាលពី​វេលា​ម៉ោង​០ និង​៣០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​លេខ​F០៧ ផ្លូវ​លេខ​៧ ក្រុម​១៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ 

​    ​ជនសង្ស័យ​ឈ្មោះ KINGSIEY NSIHODO ហៅ​គីន​ស្វាយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាតិ​នី​ហ្សេ​រី​យ៉ា ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ចាន់ ស្រី​នាង អាយុ​១៩​ឆ្នាំ មុខរបរ​រត់​តុ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​លេខ​៩៣ ក្រុម​១៧​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ 

​    ​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌរ​ឫស្សីកែវ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ច្បាប់​៕ 

​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា