​ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសស្រាល​២​នាក់ ស្លាប់​ម្នាក់​នៅ​ភូមិ​កាំ​ង​ម៉េ​ម៉ា​យ

​ដោយ​៖​ដេ​ង ម៉ា​វិ​ន 

​ខេត្តស្ទឹងត្រែង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​បុរស​២​នាក់​ទៀត​រងរបួស​ស្រាល​ក្រោយ​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​ភូមិ​កាំ​ង​ម៉េ​ម៉ា​យ សង្កាត់ ព្រះបាទ ក្រុង​ស្ទឹងត្រែង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ។​

​    ​សាក្សី​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ ម៉ូតូ​ទាំងពីរ​ម្ខាង​ម៉ាកវ៉េវ និង​ម្ខាង​ទៀត​ម៉ាក​ស្មាស់ ជិះ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ដោយ​ខាង​ម៉ូតូ​ស្មាស់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​និង​ម្ខាង​ទៀត​ម៉ាកវ៉េវ​ពី​ត្បូង​ទៅ​ជើង​។ ប្រភព​បន្តថា ភ្លាមនោះ​ក្នុងស្ថានភាព​ផ្លូវ​ចង្អៀត​ដោយមាន​គោយន្ត​កំពុងបើក​បរក​ណ្តា​ល​ទ្រូងផ្លូវ ហើយ​ភាគី​ខាង​ម៉ូតូ​ម៉ាកវ៉េវ​បាន​ជែង​គោយន្ត​ក្នុង​ល្បឿន​ល្មម ចូលទៅ​គន្លង​ខាងស្តាំ​ដៃ​នៃ​ផ្លូវ​ចរាចរ​របស់​ភាគី ម៉ូតូ​ស្មាស់​ហើយក៏​បុក​គ្នា​តែម្តង ដោយ​ភាគី​ជែង​គោយន្ត​រងរបួស​ស្រា​លអ្ន​ក​រួម​ដំណើរ​និង​បាន​ស្លាប់​អ្នកបើកបរ​ម៉ូតូ ឯ​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល ។​

​    ​ប្រភពពី​មន្ត្រីនគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានឈ្មោះ​ផា ខាំ​ពៃ អាយុ​៤៥​ឆ្នាំ អ្នកបើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ និង​ប្តី​ឈោះ​វ៉ាង គីម អាយុ​៦៥​ឆ្នាំ​អ្នករួមដំណើរ​របួសស្រាល អ្នក​ទាំងពីរ​រស់នៅ​ភូមិ​/​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។​ចំណែកឯ​ភាគី​ម្ខាង​ទៀត​អ្នកបើកបរ​ឈ្មោះ​ម៉ក់ វុ​ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រងរបួស ស្រាល ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង 1A 4549​រស់នៅ​ភូមិ​កាំ​ង​ដីសរ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ។ 

​    ​បើតាម​ការរៀបរាប់​ពី​ប្តី​របស់​សព​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើដំណើរ​ពី​ភូមិ​ស្រែ​ក្រសាំង បំណង​ចូលទៅក្នុង​ខេត្ត​ដើម្បី​បើកប្រាក់​សោធ​និវត្តន៍ ហើយ​គាត់​ឲ្យ​ប្រពន្ធ​ជា​អ្នកបើក​ម៉ូតូ ព្រោះ​ភ្នែក​គាត់​មើលផ្លូវ​មិន​ច្បាស់​ទេ ហើយ​មុន​និង​គ្រោះថ្នាក់ គាត់​ប្រាប់​ប្រពន្ធ​ថា ឲ្យ​បើក​ម៉ូតូ​យឺតៗ​បាន​ហើយ តែដោយសារ​ប្រពន្ធ​គាត់​បើក​ជែង​និង​គោយន្ត ក៏​ទៅបុក​ជាមួយនិង​ម៉ូតូ​ម្ខាង​ទៀត​តែម្តងទៅ ។​

​    ​ក្រោយ​កើតហេតុ មន្ត្រីនគរបាល​ចរាច​រ​ជើងគោក ក៏បាន​ចុះទៅ​វាស់វែង និង​បាន​យក​ម៉ូតូ​ទាំងពីរ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើ​កំណត់ហេតុ រីឯ​សព​ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ភូមិ​ស្រែ​ក្រសាំង​៕

​ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសស្រាល​២​នាក់ ស្លាប់​ម្នាក់​នៅ​ភូមិ​កាំ​ង​ម៉េ​ម៉ា​យ
​ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសស្រាល​២​នាក់ ស្លាប់​ម្នាក់​នៅ​ភូមិ​កាំ​ង​ម៉េ​ម៉ា​យ
​ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសស្រាល​២​នាក់ ស្លាប់​ម្នាក់​នៅ​ភូមិ​កាំ​ង​ម៉េ​ម៉ា​យ
​ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសស្រាល​២​នាក់ ស្លាប់​ម្នាក់​នៅ​ភូមិ​កាំ​ង​ម៉េ​ម៉ា​យ