​អ្នកស្លាប់​ដោយសារ​គ្រោះ​ថ្នា​ចរាចរណ៍​ឆ្នាំ​២០១៥​ថយចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤

​ដោយ​៖​សំណាង​

​ខេត្តមណ្ឌលគិរី​៖​តាម​របាយការណ៍​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តមណ្ឌលគិរី នៅក្នុង​ឆ្នាំ​២០១៥​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​គួរអោយកត់សំគាល់​។​

 លោក ង៉ិ​ន សុភឿន ស្នងការរង​ទទួលបន្ទុក​ផែន​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី​បានអោយដឹងថា នៅក្នុង​ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៥៦​លើក​បង្ក​អោយ​មនុស្ស​ស្លាប់​ចំនួន​១៣ នាក់​ប្រុស​១២​នាក់​ស្រី​១​នាក់​ថយចុះ​ស្មើនឹង​៤៦%,​របួសធ្ងន់​ចំនួន​៥៦​នាក់​ថយចុះ​២៨%,​របួសស្រាល់​២៥​នាក់​ថយចុះ​៧%​នឹង​បង្ករ​អោយ​ខូចខាត​រថយន្ត​ចំនួន​២៣​គ្រឿង​នឹង​ម៉ូតូ​ចំនួន​៣៣​គ្រឿង​។​

 លោក ង៉ិ​ន សុភឿន បាន​បន្តទៀតថា ការថយចុះ​នេះ​គឺ​មក​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​(​ព្នង​)​ក៏ដូចជា​ប្រជាពលរដ្ឋ​យើង​មានការ​យល់ដឹង​ច្រើន​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ព្រមទាំង​មាន​បទបញ្ជា ពី​លោក តូច យ៉ុ​ន​ស្នងការ​ខេត្តមណ្ឌលគិរី ដែល​បាន​ថ្លែងប្រាប់​អ្នក​ព័​ត៍​មាន​យើង​ថាបើ​ទោស​បី​ជា​គ្រោះថ្នាក​ចរាចរណ៍​ធ្លាក់​នៅ​កំ​រិ​ទាប​ក៍​ពិតមែន​ប៉ុន្តែ​លោក​នៅតែ​បន្ត​ធ្វើការ​រឹតបណ្តឹង ច្បាប់​ចរាចរណ៍ ផ្លូវគោក​ដើម្បី ទប់ស្កាត់ និង បញ្ជៀ​ស​នូវ​រាល់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច កើតឡើង​ជាយថាហេតុ​ព្រមទាំង​អោយ មន្ត្រីនគរបាល​នៃ​ស្នងការ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចុះ​ធ្វើការ​ណែនាំ​ដោយ ផ្ទាល់​ជាក់ស្តែង​ត្រួតពិនិត្យ ទៅ លើ​អ្នកបើកបរ​យានយន្ត គ្រប់​ប្រភេទ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​មិន​ពាក់មួក សុវត្ថិភាព ហើយ​មន្ត្រីនគរបាល ដែល​បាន ចុះ​អនុវត្ត​ផ្ទាល់ បានធ្វើ​ការណែនាំ​និង​អប់រំ ពិសេស​ដល់​សិស្សានុសិស្ស ព្រមទាំង​ធ្វើការ​ផាកពិន័យ​ដល់​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​ការ​គ្រោះ ថ្នាក់​ច​រា ចរណ៍ ដែល​បណ្តាលអោយ​ស្លាប់បាត់​បង់ជីវិត​ផងដែរ ។​

​គួរ​រំលឹក​ផងដែរ​ថា កន្លងមក​មន្ត្រីនគរបាល​ចរាចរណ៍​ខេត្តមណ្ឌលគិរី​បាន ចុះ​បំពេញបេសកកម្ម​របស់​ខ្លួន​ក្នុងការ បំរើ​ប្រជាពលរដ្ឋ​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក​មួយចំនួន​នៅ តាម ជនបទ​ដាច់ស្រយាល ជាពិសេស​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយ មាន​គ្រោះថ្នាក់​ចរាចរណ៍​”   ។ មិនតែប៉ុណ្ណោះ មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បានចេញ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅតាម​គោលដៅ​ធ្វើការ​ផាកពិន័យ​ដល់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ខុស​លក្ខណៈ បច្ចេកទេស ដូចជា​រថយន្ត​កែច្នៃ​កាត់ត​ទ្រុង រថយន្ត​ដឹក​សំពីងសំពោង រថយន្ត​មិនមាន​ឯកសារ​គ្រប់គ្រាន់ និង​ពិន័យ​ដល់​អ្នកបើកបរ​ដែល​មិនមាន​ប​ណ្ណ័​បើកបរ​ត្រឹមត្រូវ​បានជា​បន្តបន្ទាប់​ផងដែរ​៕

​អ្នកស្លាប់​ដោយសារ​គ្រោះ​ថ្នា​ចរាចរណ៍​ឆ្នាំ​២០១៥​ថយចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤