Wilshere នឹង​អវត្តមាន​សម្រាប់ Arsenal ដល់​ខែកុម្ភៈ

​កីឡា​៖​អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​ឲ្យ​ដឹងថា​កីឡាករ​ខ្សែបម្រើ Jack Wilshere ត្រូវបាន​សម្រាក​រហូត​ដល់​ខែកុម្ភៈ​ដោយសារ​របួស​។​

​      ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ​២៣​រូបនេះ បាន​ឲ្យ​ដឹង​ដែរ​ថា រូបគេ​មិនបាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​កាំភ្លើង​ធំ Arsenal ដោយសារ​របួស​បាក់ជើង​ក្នុងអំឡុងពេល​ហ្វឹកហាត់​មុន​ការប្រកួត​ពានរង្វាន់ Community Shield កាលពី​ខែ សីហា កន្លងមក​។ 

​    ​គួរ​បញ្ជាក់ដែរថា កីឡាករ Jack Wilshere បាន​ផ្លាស់​ពី​ក្លិប Luton Town មកកាន់ Arsenal កាលពី​ឆ្នាំ​២០០៨ ហើយ​បាន​ខ្លួន​ឲ្យ​ក្រុម​១០០​លើក​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​៦​គ្រាប់ និង​ឆ្នាំ ២០១០​បាន​ផ្លាស់​ទៅ​ក្លិប Bolton Wanderers លក្ខណៈ​ខ្ចី​ជើង​៕

Wilshere នឹង​អវត្តមាន​សម្រាប់ Arsenal ដល់​ខែកុម្ភៈ