លោក យ៉ង់ សាំងកុមារ ឈប់​ពី​សេដាក​ជា​ផ្លូវ​ការ​ហើយ

នៅ​ថ្ងៃ​នេះ លោក យ៉ង់ សាំងកុមារ បាន​ប្រកាស​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ នូវ​ភាព​ជា​ប្រធាន​ជា​របស់​អង្គការ​សេដាក ដែល​លោក​បាន​ធ្វើ​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ។ ការ​បញ្ចប់​អាណត្តិ​ជា​ប្រធាន​របស់​លោក​ត្រឹម​ឆ្នាំ ២០១៥​នេះ គឺ​ដើម្បី​ឲ្យ​លោក​បាន​ឈប់​សម្រាក​មួយ​រយៈខ្លី ហើយ​និង​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ពេញ​លេញ។