ធ្វើចំណត​​រថយន្ត​ ទុក​ចោល​ឱ្យ​ខ្មោច​នៅ គេនាំគ្នា​ចត​តាម​ទី​ផ្សារ​

ខេត្តមណ្ឌលគិរី ៖ ចំណតរថយន្ដ​ក្រុង​សែន​មនោ​រម្យ​សព្វថ្ងៃ ប្រៀប​ដូច​ជា​ផ្ទះ​ខ្មោច ដែល​ស្ងាត់​ច្រ​ងំ​គ្មាន​រថយន្ដ​មួយ​ណា​ចូល​ឈប់​ចត​នៅ​ទីនោះ​ទេ បែរជា​នាំ​គ្នា​ទៅ​ចត​នៅ​កន្លែង​សាធារណៈ បង្ក​ឱ្យ​មាន​ភាព​រញ៉ែរ​ញ៉ៃ គ្មាន​សណ្ដាប់ធ្នាប់​ទៅ​វិញ ។

ចំណតរថយន្ត​ដែល​គេ​ធ្វើ​ឡើង​មាន​ភាព ស្រស់​ស្អាត និង​មាន​សោភ័ណ​ភាព តែ​គ្មាន​ឡានក្រុង​ណា​ឈប់​ចត​នៅ​ទីនោះ មា​នទី​តាំង នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​នោះ បាន​និយាយ​ថា ចាប់តាំងពី​មាន​កន្លែង​ចំណតរថយន្ត​ក្រុង​នោះ​មក គេ​មិន​ដែល​ឃើញ​មាន​រថយន្ត​ណាមួយ​ទៅ​ចត​ទីនោះ​ទេ ។ ពួក​គេ​បាន​ទៅ​ឈប់​ចត​ដាក់​ម៉ូយ​នៅ​នឹង​ទីផ្សារ ដែល​ធ្វើ​ឱ្យ​គ្មាន​សណ្ដាប់ធ្នាប់រ​ញ៉េ
រ​ញ៉ៃ​ប៉ៈ​ពាល់​ដល់​អ្នក​ធ្វើ ដំណើរ​តាម​ដងផ្លូវ និង​អ្នករក​ស៊ីក្នុង​ផ្សារ​ធ្វើ​មានការ​កកស្ទះ​ចរាចរណ៍ បង្ក​ឱ្យ​កើត​មាន​ជម្លោះ​ជាមួយ​អ្នក​ធ្វើ​ដំណើរ និង​មាន​គ្រោះថ្នាក់​ដល់​ការ​បាត់បង់​អាយុជីវិត​ស្ទើរ​រៀងរាល់ថ្ងៃ​ផង​ដែរ ។

ប្រជាពលរដ្ឋ មានការ​ព្រួយបារម្ភ​នឹង​រូបភាព​បែប​នេះ​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​គ្មាន​សណ្ដាប់ធ្នាប់​ក្នុង​សង្គម ព្រមទាំង​ឆ្ងល់​ថា ហេតុ​អី​បាន​មាន​កន្លែង​ដែល​គេ​រៀបចំ​ឲ្យ​ហើយ​មិន​ទៅ​ឈប់​ចត​ទៅ​បែរជា​មក ឈប់​នៅ​កន្លែង​សាធារណៈ​ប៉ៈ​ពាល់​ដល់​អ្នក​ដទៃ​ទៅ​វិញ ។

ទាក់ទង​នឹង បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​មាន​មតិ​ថា បានជា​អាជ្ញាធរ​ខេត្ត​មិន​យកចិត្តទុកដាក់​សោះ​អ៊ីចឹង នៅ​ទុក​ឲ្យ​មាន​បញ្ហា​បែប​នេះ​ទៅ​វិញ​?

លោក​អភិបាលក្រុង​សែន មនោ​រម្យ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ចំណតរថយន្ដ​ក្រុង​នេះ គេ​ធ្វើ​បាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន​ហើយ​លោក​មក​កាន់​តំណែង​នៅ​ទី​នេះ ទើបតែ​បាន​រយៈពេល​២​ឆ្នាំ នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​ឱ្យ​ច្បាស់លាស់​បញ្ហា​កន្លែង​ចំណតរថយន្ដ ក្រុង​នេះ​នៅឡើយ ។

ស្តាប់​អភិបាលក្រុង​បំភ្លឺ ហាក់ដូចជា​អស់សង្ឃឹម​រលីង​! ធ្វើ​មេ​២​ឆ្នាំ​ហើយ អត់​ដឹង​ពី​មូលហេតុ​នៃ​អនាធិបតេយ្យ​ចំណតរថយន្ត​...​ហេ​!​ហេ​!

ធ្វើចំណត​​រថយន្ត​ ទុក​ចោល​ឱ្យ​ខ្មោច​នៅ គេនាំគ្នា​ចត​តាម​ទី​ផ្សារ​
ធ្វើចំណត​​រថយន្ត​ ទុក​ចោល​ឱ្យ​ខ្មោច​នៅ គេនាំគ្នា​ចត​តាម​ទី​ផ្សារ​
ធ្វើចំណត​​រថយន្ត​ ទុក​ចោល​ឱ្យ​ខ្មោច​នៅ គេនាំគ្នា​ចត​តាម​ទី​ផ្សារ​
ធ្វើចំណត​​រថយន្ត​ ទុក​ចោល​ឱ្យ​ខ្មោច​នៅ គេនាំគ្នា​ចត​តាម​ទី​ផ្សារ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត