ខឹងគេថា រឿងញៀនថ្នាំ និងកុំឲ្យ អារដៃខ្លួនឯង ទាញកាំបិតបុ័ងតោ កាប់គេរងរបួស

តាកែវ៖ យុវជនស្ទាវញៀនថ្នាំម្នាក់ បានទាញបុ័ងតោ កាប់ទៅលើអ្នកជិតខាង បណ្តាលឲ្យរង របួសជាទម្ងន់ ដោយសារតែ ខឹងនឹងគេប្រាប់ កុំឲ្យប្រើប្រាស់គ្រឿងញៀន និងឃាត់កុំឲ្យអារដៃខ្លួន ឯងតទៅទៀត ។

ហេតុការណ៏ជនសង្ស័យញៀនថ្នាំ យកកាំបិតបុ័ងតោ ទៅកាប់បុរសវ័យចំណាស់ ឲ្យរងរបួសជាទម្ងន់ បានកើតឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥ នៅឃុំពត់ស ស្រុកបាទិ ហើយនៅព្រឹកថ្ងៃ ចន្ទទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ចូនមកកាន់ តុលាការខេត្តតាកែវ ។

យោងតាមសមត្ថកិច្ចខេត្តតាកែវ បានថ្លែងឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច បញ្ចូនទៅកាន់ តុលាការមានឈ្មោះ វ៉ាន់ ភក្ដី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មានមុខរបមិនពិតប្រាកដ ដោយឡែកជនរងគ្រោះឈ្មោះ ដូ ភារុណ អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យកំពុងតែញៀនថ្នាំ និងបានយកឡាមមកអារកដៃ ខ្លួនឯង ពេលឃើញសកម្មភាពបែបនេះ ជនរងគ្រោះក៏មកស្ដីបន្ទោស និងឃាត់កុំឲ្យអារកដៃខ្លួន ឯងទៅទៀត។ ក៏ប៉ុន្តែយុវជនញៀនថ្នាំ ក៏ខឹងហើយបានយកកាំបិតបុ័ងតោ កាប់ឲ្យបុរសវ័យចំណាស់ នោះ ឲ្យរងរបួសស្មាខាងឆ្វេងដាច់ប្រហែល១០ សង់ទីម៉ែត្រ និងរបួសដៃដាច់ប្រវែង៤សង់ទីម៉ែត្រ។

គួរបបញ្ជាក់ថា ជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ហើយក៏ធ្លាប់ជាប់ពន្ធនាគារ នៅខេត្ត ព្រះសីហនុ រយៈពេល៩ខែ ដោយសារតែប្រើការប្រើប្រាស់ ថ្នាំញៀននេះផងដែរ៕

ខឹងគេថា រឿងញៀនថ្នាំ និងកុំឲ្យ អារដៃខ្លួនឯង ទាញកាំបិតបុ័ងតោ កាប់គេរងរបួស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត