ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូទៅបុក គោយន្តពីក្រោយ ស្លាប់ទាំងពីរនាក់

កំពង់ស្ពឺ៖ ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿង បានទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ កន្លែងកើតហេតុ កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ជាតិលេខ៤១ ស្ថិតក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7768 បើកបរដោយឈ្មោះ តាក់ វ៉ាន់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសំបួរ ស្រុកបរសេដ្ខ ខេត្តកំពង់ស្ពឺត្រូវជាប្តី ចំណែកប្រពន្ធមានឈ្មោះ ណែម ចិន្តា អាយុ៣២ឆ្នាំ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុប ប្រពន្ធពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ៤១ លុះមកដល់ចំណុចខាងលើ ក៏បានបុកគោយន្តពីក្រោយបណ្តាលឲ្យ ស្លាប់ទាំងពីរនាក់តែម្តង ។ 

ក្រោយកើតហេតុ អ្នកបើកបរគោយន្តបានគេចខ្លួនបាត់ ចំណែកសពទាំងពីរនាក់ប្តីប្រពន្ធ ត្រួវបានសមត្ថកិច្ចទៅ សាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ រួមជាមួយគោយន្ត ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកគងពិសី ដើម្បីរងចាំធ្វើការ ដោះស្រាយតាមផ្លូវច្បាប់៕

ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូទៅបុក គោយន្តពីក្រោយ ស្លាប់ទាំងពីរនាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត