នារីថតស្រាត ព្រមចូលខ្លួនដោះស្រាយ ជាមួយប៉ូលិសហើយ តែសុំពន្យាពេល ២ ទៅ ៣ ថ្ងៃសិន

ថៃ៖ បុរាណថៃបន្តិចបន្តួច ដែលប៉ូលិស កំពុងដុតដៃដុតជើង តាមរកនោះ បានយល់ព្រមចូលខ្លួនដោះស្រាយហើយ បន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួន។

នារីថតស្រាត ព្រមចូលខ្លួនដោះស្រាយ ជាមួយប៉ូលិសហើយ តែសុំពន្យាពេល ២ ទៅ ៣ ថ្ងៃសិន
រូបរបស់នារី​ ម្នាក់ដែលថតស្រាត គ្រងតែគ្រឿងប្រដាប់ បុរាណថៃនោះ

បុគ្គលិកដែលពាក់ព័ន្ធពីក្រោយ ការថតរូបស្រាតនៅក្នុងសង្កាត់ Bang Khun ក្រុងបាងកក បានទាក់ទងប៉ូលិស ហើយប្រាប់ថា ខ្លួននឹងប្រគល់នារីក្នុងរូប ឲ្យចូលខ្លួនដោះស្រាយជាមួយអាជ្ញាធរ ក្នុងរយៈពេល ២ ទៅ៣ថ្ងៃទៀត ព្រោះពេលនេះ នាងសុំពេលវេលាបន្តិច ដើម្បីបញ្ចប់ការថតរឿងរបស់នាងសិន។

លោក Chaturong Ponglamjiek ចៅសង្កាត់ Bang Khun Tien បានឲ្យដឹងថា តាមពិតទៅរូបថតអាក្រាតកាយ ដែលថតនៅលើស្ពានឈើនោះ ទើបតែថតកាលពីខែតុលា ថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។ ចំពោះអ្នកដែលចូលចិត្ត លេងបណ្តាញសង្គម បានធ្វើការជជែកពិភាក្សាគ្នាថា តើនារីម៉ូដែលនោះ ជាមនុស្សភេទទី៣ ឬយ៉ាងណា? យ៉ាងណាមិញ មន្ត្រីប៉ូលិសមិនបានបំភ្លឺពីរឿងនេះនៅឡើយទេ។

ជាងនេះទៅទៀត លោក Yod Withitpaphathamrong ជាប្រធាននាយកដ្ឋាននគរបាលមួយរូប បានបំភ្លឺថា នារីថតអាក្រាតម្នាក់នោះ នឹងត្រូវផាកពិន័យជាទឹកប្រាក់អតិបរមាចំនួន ៥០០បាត (ជាង១៣ដុល្លារអាមេរិក) ចំពោះការប្រព្រឹត្តអំពើអាសអាភាសនៅទីសាធារណៈ។ លោកក៏បានព្រមានទៅដល់ប្រជាពលរដ្ឋណា ដែលចង់ធ្វើរឿងអាក្រាតកាយនៅទីសាធារណៈ គួរតែគិតពីសិលធម៌ និងតម្លៃរបស់ប្រទេសជាតិ​ និងសង្គម។

ចំណែកលោកចៅសង្កាត់គ្របគ្រងតំបន់នោះ ចង់ធ្វើការចោទប្រកាន់បន្ថែមទៀត ពីបទប្រព្រឹត្តល្មើសនឹងច្បាប់ ឧក្រិដ្ឋកម្មតាមកុំព្យូទ័រ (Computer Crime Act) ដើម្បីឲ្យតារាម៉ូដែល និងអ្នកជាប់ពាក់ព័ន្ធ ទទួលខុសត្រូវ​ ចំពោះការថតរូបបែបនោះ បង្ហោះចូលក្នុងបណ្តាញអ៊ិនធឺណេត៕

នារីថតស្រាត ព្រមចូលខ្លួនដោះស្រាយ ជាមួយប៉ូលិសហើយ តែសុំពន្យាពេល ២ ទៅ ៣ ថ្ងៃសិន
នារីថតស្រាត ព្រមចូលខ្លួនដោះស្រាយ ជាមួយប៉ូលិសហើយ តែសុំពន្យាពេល ២ ទៅ ៣ ថ្ងៃសិន

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត