Choi Siwon អញ្ជើញ​​បវរកញ្ញា​ចក្រវាល​​​​​ហ្វីលីពីន​​ទៅ​មើល​ការ​សម្ដែង​របស់ Super Junior


Choi Siwon អញ្ជើញ​​បវរកញ្ញា​ចក្រវាល​​​​​ហ្វីលីពីន​​ទៅ​មើល​ការ​សម្ដែង​របស់ Super Junior

​កាល​ពី​ថ្ងៃ​ទី២៧ ខែ ធ្នូ​ Choi Siwon បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​បង្ហោះ​សារ​លើ​បណ្ដាញ ​Twitter ​អញ្ជើញ​បវរកញ្ញា​ចក្រវាល​ថ្មី Pia Wurtzbach ទៅ​មើល​ការ​សម្ដែង​របស់​ក្រុម Super Junior។

 

Choi Siwon អញ្ជើញ​​បវរកញ្ញា​ចក្រវាល​​​​​ហ្វីលីពីន​​ទៅ​មើល​ការ​សម្ដែង​របស់ Super Junior

 

ក្នុង​ខ្លឹម​សារ​​ទាំង​មូល​តារា​ប្រុស​វ័យ​២៩​ឆ្នាំ​បាន​សរសេរ​ថា​ សូម​​អបអរ​ដោយ​ស្មោះ​ដែល​អ្នក​ ( Pia Wurtzbach) ក្លាយ​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥ ហើយ​​ពួក​យើង​សូម​អញ្ជើញ​អ្នក​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី S UPERSHOW។ ក្នុង​ឱកាស​ល្អ​បែប​នេះ បវរកញ្ញា​វ័យ​២៦​ឆ្នាំ​ក៏​បាន​តប​ទៅវិញ និយាយ​ពាក្យ​អគុណ​ទៅ​សមាជិក​ Super Junior​ខាង​លើ​វិញ​ដែរ។

 

នា​ពេល​កន្លង​ទៅ​បន្ទាប់​ពី​​ Pia Wurtzbach ​បាន​ឈ្នះ​មកុដ​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥​កាល​ពី​ថ្ងៃ​ទី​ ២១ ខែ​ ធ្នូ នៅ​សហរដ្ឋអាមេរិក អ្នក​គាំទ្រ​​បាន​សើរើ​ក្នុង​គណនី ​Twitter និង​បាន​រក​ឃើញ​​ថា នាង​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​ក្រុម Super Junior និង​ធ្លាប់​ស្រមៃ​ចង់​បាន​ Choi Siwon ធ្វើ​ជា​ស្វាមី​ទៀត​ផង៕

 

Choi Siwon អញ្ជើញ​​បវរកញ្ញា​ចក្រវាល​​​​​ហ្វីលីពីន​​ទៅ​មើល​ការ​សម្ដែង​របស់ Super Junior

 

 

ចុចអាន៖បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ zing