របាយការណ៍៖ ក្នុងឆ្នាំ២០១៥ ប៉ូលិសអាមេរិក បាញ់ជនស៊ីវិល ស្លាប់ជិត ១ពាន់នាក់

វ៉ាស៊ីនតោន៖ យោងតាម សេចក្ដីរាយការណ៍ មួយបានឲ្យដឹងថា ពលរដ្ឋស៊ីវិល អាមេរិក ៩៦៥ នាក់ ត្រូវបាន ប៉ូលិសបាញ់ ស្លាប់ក្នុងឆ្នាំ២០១៥ ហើយបុរសជនជាតិ ស្បែកខ្មៅ អាមេរិក ដែល មិនមានអាវុធ ក្នុងដៃជាច្រើននាក់ ក៏ត្រូវបានបាញ់សម្លាប់ ដូចជនស៊ីវិលស្បែកសដែរ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ក្នុងចំណោមជនរងគ្រោះ ដែលប៉ូលិសអាមេរិកបាញ់ សម្លាប់នោះ មាន៥៦៤នាក់ មាន អាវុធ ជាកាំភ្លើងខ្លីក្នុងដៃ, ២៨១នាក់មានអាវុធគ្រាន់ គំរាមកំហែងតិចតួចដូចជា កូនកាំបិត កាំភ្លើងជ័រ ឫជាឧបករណ៍ផ្សេងៗ, ប៉ុន្ដែក៏មានជនរងគ្រោះ ៩០ផ្សេងទៀត ដែល មានអាវុធក្នុងដៃដែរ។

យោងតាមការវិភាគរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បានឲ្យដឹងថា ត្រឹមតែ ៩ភាគរយ ប៉ុណ្ណោះក្នុងករណីបាញ់ សម្លាប់ដែលពាក់ព័ន្ធនឹងជនស៊ីវិលគ្មានអាវុធក្នុងដៃ ប៉ុន្ដែពួកគេ មិនមែនជាពលរដ្ឋស្បែកខ្មៅទាំងអស់នោះទេ។ ទោះជាយ៉ាងណា បុរសស្បែកខ្មៅ នៅអាមេរិក មានត្រឹមតែ ៦ភាគរយប៉ុណ្ណោះនៃអត្រាប្រជាជនអាមេរិក ហើយ ក្នុងចំណោម ពួកគេប្រមាណ ជា ៤០ ឫក៏ ៣៦ភាគរយ ដែលគ្មានអាវុធក្នុងដៃ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្នុងឆ្នាំ២០១៥។

ការបាញ់សម្លាប់នេះ បានកើតឡើង នៅក្នុងប្រតិបត្តិការបង្ក្រាប អំពើឧក្រិដ្ឋកម្ម ក្នុងសង្គម ជាពិសេសការប្រើប្រាស់ អាវុធ គម្រាមកំហែងសន្តិសុខសាធារណ និង បាញ់តបតមកលើ កម្លាំងសមត្ថកិច្ច ដែលតម្រូវឲ្យមានការបាញ់ តបតវិញ ដើម្បីសុវត្ថិភាព៕

របាយការណ៍៖ ក្នុងឆ្នាំ២០១៥ ប៉ូលិសអាមេរិក បាញ់ជនស៊ីវិល ស្លាប់ជិត ១ពាន់នាក់