បិសាចក្រហម អាចឈ្នះ តោខៀវ ដែរឬទេ នៅរាត្រីនេះ ?

ក្រុងឡុងដ៏៖ នៅរាត្រីទៀបភ្លឺ ឈានចូល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ក្លិបបិសាចក្រហម Manchester United នឹងទទួលភ្ញៀវ តោខៀវ Chelsea ដែលដឹកនាំដោយ គ្រូបង្វឹកថ្មី Guus Hiddink សញ្ជាតិហុល្លង់ ។ នេះបើយោងតាម Daily Mail ចុះផ្សាយ។

សម្រាប់រាត្រីនេះ ដាច់ខាតក្លិប បិសាចក្រហម Mancheter United ត្រូវតែឈ្នះ លើក្លិប តោខៀវ Chelsea ដើម្បីលើករាសី និងមុខមាត់ខ្លួន ឡើងវិញ ក្រោយចាញ់ Norwich និង Stoke City ។ គ្រូបង្វឹកបិសាចក្រហម លោក វ៉ាន់ហ្គាអ៊ែល (Van Gaal )   បានប្រាប់ក្រោយប្រកួតចាញ់ Stoke City  កាលពីចុងសប្តាហ៍ កន្លងទៅ ឲ្យដឹងថា «ការប្រកួតជាមួយនឹង តោខៀវ Chelsea នៅរាត្រីថ្ងៃចន្ទ ដាច់ខាតក្លិប លោកត្រូវតែឈ្នះ» ។

បើទោះបីជាការតាំងចិត្ត របស់លោកយ៉ាងដូច្នោះក្តី  ពាក្យចចាមអារាមនៅតែមាន មិនដាច់ជាហូរហែរថា លោកនឹងប្រឈមក្លិប បណ្តេញចេញពីតំណែង  ក្រោយដឹកនាំក្លិប នៅរដូវកាលនេះ ចាញ់រហូតដល់ទៅ ៧ ប្រកួតនោះ។ ម្យ៉ាងវិញទៀត បើរាត្រីនេះ ចាញ់ តោខៀវទៀត នោះ លោក វ៉ាន់ហ្គាអ៊ែល (Van Gaal )   នឹងរងសម្ពោធកាន់តែធ្ងន់ធ្ងរ អាចនឹងដើរចេញពី តំណែងដោយខ្លួនឯង មិនបាច់ប្រធានក្លិប ប្រាប់នោះឡើយ ។ ការលើកឡើងយ៉ាងដូច្នោះ វាមិនទាន់ក្លាយជា ព័ត៌មានពិតនោះទេ ខណៈដែល ក្រុមប្រឹក្សាក្លិប និងប្រធានក្លិប មិនទាន់បញ្ចេញសារណាមួយ ដើម្បីបណ្តេញ វ៉ាន់ហ្គាអ៊ែល (Van Gaal ) នៅឡើយ។

ការលើកឡើងផ្សេងទៀត យល់ឃើញថា បើសិនជារាត្រីនេះ បិសាចក្រហម ឈ្នះតោខៀវមែននោះ  កៅអីរបស់ វ៉ាន់ហ្គាអ៊ែល (Van Gaal )  មិនអាចរង្គោះរង្គើឡើយ ដោយសំអាងទៅលើពិន្ទុរបស់ Manchester United  នាពេលបច្ចុប្បន្ន គឺ ២៩  ហើយបើឈ្នះរាត្រីទៀបភ្លឺនេះទៀត នឹងឡើង ៣២ពិន្ទុ កក់កៅអ៊ីលេខរៀងទី ៤ ក្នុងតារាងក្របខណ្ឌ Premier League  ជាក់ជាមិនខាននោះទេ ។

ទន្ទឹមនឹងនេះ គេហទំព័រកម្សាន្ត LookingToday សូមធ្វើការទស្សន៍ទាយថា នៅរាត្រីនេះ ក្លិប បិសាចក្រហម នឹងយកឈ្នះ ក្លិប តោខៀវក្នុងលទ្ធផល ៣-១  នៅពហុកីឡដ្ឋាន Old Traford  ៕

បិសាចក្រហម អាចឈ្នះ តោខៀវ ដែរឬទេ នៅរាត្រីនេះ ?