ក្លិន​មាត់​មិនល្អ គួរ​ធ្វើ​ដូចម្តេច​?

ក្លិន​មាត់​មិនល្អ គួរ​ធ្វើ​ដូចម្តេច​?

​មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ ដូចជា ៖ ការបរិភោគ​អាហារ​ដែល​មាន​ក្លិន​មិនល្អ ឬ​ភាព​នឿយហត់​ច្រើនពេក​ដែល​អាច​ធ្វើឱ្យ​មាន​ក្លិន​មិនល្អ ឬ​មក​ពី​ជំងឺ​ផ្សេងៗ​ក៏មាន ដូចនេះ​មិន​ខ្វះ​ថា​មកពី​មូលហេតុ​អ្វី​ទេ មាន​របស់​មួយ​ចំនួន​ដែល​អាច​បំបាត់​វា​ក្នុង​រយៈពេល​ខ្លី​បាន ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ អ្នក​អាច​រក​គ្រូពេទ្យ​បាន​។​

ស្លឹក​តែ​
ស្លឹក​តែ​អាច​ជួយ​បំបាត់​អា​ការៈស្រែក​ទឹក ថែម​ទាំង​អាច​ជួយ​អ្នក​បំបាត់​នូវ​សារធាតុ​ខ្លាញ់​ដែល​មាន​ក្នុង​មាត់​អ្នក​ក្រោយពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​ខ្លាញ់​រួច ដូចនេះ​អ្នក​អាច​យក​ស្លឹក​តែ​ត្រាំ​ក្នុង​ទឹក​ក្តៅ​អ៊ុនៗ បន្ទាប់មក​យក​មក​ខ្ពល់មាត់​ប៉ុន្មាន​នាទី នោះ​វា​នឹង​ជួយ​កាត់បន្ថយ​ក្លិន​មាត់​អ្នក​បាន​។​

ទឹកដោះគោ​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​ខ្ទឹម​សរួច វា​នឹង​បន្សល់​ក្លិន​ក្នុង​មាត់​អ្នក​យ៉ាងយូរ ដូចនេះ​អ្នក​អាច​ផឹក​ទឹកដោះគោ​មួយ​កែវ ព្រោះ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​នោះ​នឹង​ប្រតិកម្ម​ជាមួយ​ខ្ទឹមស ជា​ហេតុ​ដែល​ក្រោយ​ពេល​ដែល​អ្នក​ផឹក​ទឹកដោះគោ​រួច វា​នឹង​ជួយ​បំបាត់​ក្លិន​មិនល្អ​នោះ​បាន​។​

ក្រូចឆ្មារ​
អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹ​កក្តៅ បន្ទាប់​មក​ផឹក អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ជាតិ​ល្វីង​លាយ​ជាមួយ​ចត់ នោះ​វា​នឹង​ជួយ​នាំយក​ក្លិន​មិនល្អ​ទាំង​នោះ​ទៅ​អស់ ដោយ​មិន​បន្សល់ទុក​ក្នុង​មាត់​អ្នក​ឡើយ​។​

ក្រូចថ្លុង​
អ្នក​អាច​យកសា​ច់នៃ​ក្រូចថ្លុង​ទំពារ​ឱ្យ​ម៉ត់ បន្ទាប់​មក​លេប​ចូលទៅ​ក្នុង​ពោះ នោះ​វា​មិន​ត្រឹមតែ​អាច​បំបាត់​ក្លិន​បានទេ ថែម​ទាំង​អាច​ជួយ​បញ្ចេញ​ក្លិន​ល្អ​ក្នុង​មាត់​អ្នក​ទៀតផង​៕
 

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។