​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បរិភោគ​ដូចម្តេច​ទើប​មិន​ធា​ត់​?

​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បរិភោគ​ដូចម្តេច​ទើប​មិន​ធា​ត់​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ថ្វី​ត្បិត​តែ​អ្នក​មិន​អាច​ស្រក​ទម្ងន់​បាន ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប់គ្រង​ទម្ងន់​អ្នក​ឱ្យបាន​ល្អ ព្រោះ​បើ​ធាត់​ពេក វា​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន ដូចនេះ​តើ​គួរតែ​បរិភោគ​ដូចម្តេច​ទើប​មិន​ធាត់ ហើយ​អាច​ធ្វើឱ្យ​កូន​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​នោះ​?

របប​អាហារ​
ដំបូង​អ្នក​ត្រូវតែ​ផ្លាស់ប្តូរ​លំដាប់​នៃ​ការបរិភោគ​អាហារ ដោយ​ត្រូវតែ​ផឹកទឹក​មុន ទើប​ពិសារ​សម្ល រួច​ទទួកទាន​បន្លែ ចុង​ក្រោយ​ទើប​បរិភោគ​បាយ និង​ពពួក​សាច់ ហើយ​ត្រូវតែ​បរិភោគ​ឱ្យបាន​៣​ពេល ម្យ៉ាងទៀត​ពេល​ដែល​អ្នក​ពិសារ​សាឡាត អ្នក​មិន​ត្រូវ​បរិភោគ​ទាំង​ទឹក​សាឡាត​នោះទេ ក្រោយពេល​ដែល​បរិភោគ​បាយ​រួច អ្នក​អាច​ពិសារ​ផ្លែ​ឈើ​បាន ចំពោះ​ភេសជ្ជៈ អ្នក​អាច​ផឹក​ទឹកតែ ទឹក​ធម្មតា ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ និង​ទឹក​ផ្លែឈើ​បាន ប៉ុន្តែ​មិន​ត្រូវ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​បរិមាណ​អាហារ​ដែល​អ្នក​បរិភោគ និង​ពពួក​អាហារ​ដែល​អ្នក​ពិសារ ហើយ​ក្រោយពេល​ដែល​បរិភោគ​រួច អ្នក​ត្រូវ​តែ​ដុស​ធ្មេញ ក្រោយពេល​ដុស​រួច មិន​ត្រូវ​ពិសារ​អាហារ​ទៀត​ទេ​។​

ផ្លាស់ប្តូរ​របៀប​ចម្អិន​
ពេល​ដែល​អ្នក​ចម្អិន​អាហារ អ្នក​ត្រូវ​តែ​ប្រើ​វិធី​ស្ងោរ ចំហុយ មិនត្រូវ​ចៀ​ន និង​អាំង​ច្រើន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព និង​រូបរាង​អ្នក​យ៉ាង​ងាយ ហើយ​អ្នក​អាច​ប្រើ​ខ្ញី ស្លឹក​ខ្ទឹម ខ្ទឹម​ស ដើម្បី​ចម្អិន​បាន ហើយ​ពេល​ដែល​អ្នក​ចម្អិន អ្នក​មិន​ត្រូវ​បន្ថែម​ស្ករ និង​ស្រារ​ច្រើន​ឡើយ ប្រសិន​ជា​ស្ពៃ​ដែល​អ្នក​ឆារ​មាន​ខ្លាញ់​ច្រើន អ្នក​អាច​យក​វា​ទៅ​ជ្រលក់​ក្នុង​សម្ល រួច​ពូត​ឱ្យ​ស្ងួត ទើប​យក​មក​ពិសារ នោះ​អ្នក​នឹងមិន​ស្រូប​យក​ខ្លាញ់​ច្រើន ដែល​អាច​ធ្វើឱ្យ​អ្នក​ធា​ត់ ហើយ​ពោរពេញ​ទៅ​ដោយ​ខ្លាញ់​ក្នុង​រាងកាយ​ឡើយ ហើយក៏​មិន​ប៉ះពាល់​ដល់​កូន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។