អតីតប្តីនាង Kourtney Kardashian ព្រមាន Justin Bieber ឲ្យនៅឆ្ងាយពី កូនទាំងបី របស់ខ្លួន

អាមេរិក៖ ក្រោយបែកធ្លាយដំណឹងថា តារាចម្រៀងដ៏ល្បីល្បាញ Justin Bieber កំពុងលួចមានទំនាក់ទំនង ស្នេហាជាមួយ មេម៉ាយកូនបីនាង Kourtney Kardashian រូចមកនោះ អតីតស្វាមីលោក Scott Disick បានព្រមាន Justin ឲ្យនៅឆ្ងាយពីកូនៗរបស់ខ្លួន។

ព័ត៌មានពីទស្សនាវដ្តី People បានឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា អតីតស្វាមីរបស់ តារាម៉ូដែលវ័យ ៣៦ឆ្នាំ នាង Kourtney Kardashian លោក Scott Disick ដែលត្រូវប្រពន្ធសុំលែងលះ កាលពីប៉ុន្មានខែមុននោះ ក្រោយដឹងថា តារាចម្រៀង វ័យ២១ឆ្នាំ Justin កំពុងមានទំនាក់ទំនងស្នេហ៍ ជាមួយអតីតប្រពន្ធ របស់ខ្លួន បានព្រមានខ្លាំងៗ ទៅ Justin Bieber ថាឲ្យនៅឆ្ងាយពីកូនទាំងបី របស់ខ្លួន បើទោះបីជាបាន លែងលះគ្នាហើយក៏ដោយតែ អតីតស្វាមីរូបនេះ នៅតែមានសិទ្ធការពារកូន។ 

ក្រោយដឹងថា ភរិយាវ័យ ៣៦ឆ្នាំ Kourtney ទាក់ទងជាមួយប្រុសក្មេងចិត្ត រាយមាយ Justin Bieber តារាសម្តែង Scott Disick បាននិយាយថា ខ្លួនមានភាពអាម៉ាស់ណាស់ ចំពោះរឿងនេះណាស់ ហើយក៏ដឹងច្បាស់ថា Kourtney ខ្លួនឯងក៏អាម៉ាស់មិនស្ទើរដែរ៕

អតីតប្តីនាង Kourtney Kardashian ព្រមាន Justin Bieber ឲ្យនៅឆ្ងាយពី កូនទាំងបី របស់ខ្លួន

អតីតប្តីនាង Kourtney Kardashian ព្រមាន Justin Bieber ឲ្យនៅឆ្ងាយពី កូនទាំងបី របស់ខ្លួន