សមាជិក សមាជិកា ក្រុម១៥៧ ទូទំាងរាជធានី-ខេត្ត បរិច្ចាកឈាម រយៈពេល ២ថ្ងៃ នាសាលា PPIU

ភ្នំពេញ៖ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក  បាននិងកំពុងដឹកនាំ សមាជិក សមាជិកា នៅទូទាំងរាជធានី-ខេត្ត ដោយសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) និង សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ប្រារព្ធពិធីបរិច្ចាកឈាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោមប្រធានបទ “អ្នកផ្តល់ឈាម គឺជាវីរជន” ។

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា ជីវិតរបស់មនុស្សយើងគឺរស់បានដោយសារឈាម។ ឈាមមានសារៈសំខាន់ណាស់ សំរាប់មនុស្ស ហើយការបរិច្ចាកឈាម គឺបានផ្តល់ជីវិត និងក្តីសង្ឃឹមដល់អ្នកដទៃ។ សមាជិក សមាជិកា ក៏ដូចជាសប្បុរសជន ដែលនាំគ្នាទៅបរិច្ចាកឈាម នៅថ្ងៃទី២៨ និង២៩ ខែធ្នូ  ពួកគាត់គឺសុទ្ធតែជាវីរជន។

លោក ម៉ឹង ពន្លក បានបញ្ជាក់ថា ការប្រារព្ធពិធីបរិច្ចាកឈាមនេះ គឺធ្វើនៅឯបរិវេណសាកលវិទ្យាល័យអន្តរជាតិ ទល់មុខវិទ្យាល័យបាក់ទូក ចាប់ផ្តើមពីម៉ោង ៧ព្រឹក ហើយក្នុងពិធីបរិច្ចាឈាមនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងជូនដល់បងប្អូន ដែលបានអញ្ជើញចូលរួមក្នុង កម្មវិធិមនុស្សធម៌នេះផងដែរ។