បវរកញ្ញា ចក្រវាល Pia Wurtzbach និង Choi Siwon ចាប់ផ្តើម ឆ្លើយឆ្លងគ្នា ក្នុង Instagram

កូរ៉េ៖ បវរកញ្ញា ចក្រវាល ហ្វីលីពីន នាង Pia Wurtzbach ទើបគ្រងម្កុដថ្មីៗ និងជា Fan ម្នាក់ដែលចង់បាន តារាសម្តែង និងតារាចម្រៀង Choi Siwon របស់ Super Junior ធ្វើជាប្តីនោះ ថ្មីៗនេះ អ្នកទាំងពីរបានឆ្លើយឆ្លងគ្នា ក្នុងInstagram ដែលជាសញ្ញាថា តារាអាស៊ីទាំងពីរ អាចបន្តទំនាក់ទំនង នៅថ្ងៃក្រោយ។ 

ពត៌មានពី Korea Times បានឲ្យដឹងនៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាសម្តែងរូបសង្ហា Choi Siwon ដែលបានដកខ្លួន ពីសិល្បៈមួយរយៈ និងកំពុងហាត់ទាហាននោះ បានចាប់ផ្តើមឆ្លើយឆ្លង ពាក្យសម្តីជាមួយ បវរកញ្ញាចក្រវាល វ័យ២៦ឆ្នាំ នាង Pia Wurtzbach ក្រោយទទួលដំណឹងថា បវរកញ្ញាដ៏ស្រស់ស្អាត រូបនេះជា Fan របស់ខ្លួនយូរមកហើយ។

ក្នុង Instagram ដែលត្រូវបវរកញ្ញារូបស្រស់ ថតបង្ហោះ គឺ តារាសម្តែងវ័យ២៩ឆ្នាំ Choi Siwon បានសរសេរថា “អបអរសាទរ Pia Wurtzbach ដែលក្លាយជាម្ចាស់ម្កុដ Miss Universe 2015  សូមអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងតន្តី្រ SUPERSHOW របស់ Super Junior ក្នុងឱកាសក្រោយ! សង្ឈឹមបានជួបអ្នក” ដែលនេះជាសារយ៉ាងកក់ក្តៅពី ប្រុសស្អាត Siwon ទៅកាន់ស្រីស្រស់ Wurtzbach ។

ជាការឆ្លើយតប បវរកញ្ញា Pia Wurtzbach ដែលកំពុងមមាញឹក នៅទីក្រុងញូវយ៉ក បានតបថា “អរគុណខ្លាំងណាស់ចំពោះសារអបអរ ខ្ញុំរីករាយណាស់” ហើយនាងបាននិយាយពាក្យ សួរស្តី ជាភាសារកូរ៉េទៅកាន់ Siwon ទៀតផង ដែលសារឆ្លើយឆ្លងនេះ ធ្វើអ្នកគាំទ្រកាន់តែចង់តាម ទំនាក់ទំនងរបស់អ្នកទាំងពីរ៕