ការសម្តែង បទ “Hello” របស់ Adele ទៅជាកំប្លែង ពិតជាគួរឲ្យផ្ទុះ សំណើចណាស់!

យូធ្យូប៖ គណនេយ្យ Bart Baker នៅក្នុងបណ្តាញសង្គម Youtube បានបង្ហោះវីដេអូ កំប្លែង ដោយយកលំនាំតាមបទ Hello ដ៏ល្បីល្បាញរបស់ តារាចម្រៀងអង់គ្លេស Adele កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៥ និង មានអ្នកទស្សនាច្រើនគួរសម ចំនួន ជាង ៦លានដងឯណោះ បើគិតមកដល់ថ្ងៃទី២៧ ខែធ្នូ។

មតិជាច្រើន បានលើកឡើងថា” វីដេអូបែបកំប្លែង (Parody) លើកនេះ ធ្វើបានល្អ ហើយពួកគេ មិនអាចទប់សំណើចបាននោះឡើយ ដោយបានមើលម្តងហើយ ត្រូវតែមើលម្តងទៀត។” មួយ ចំនួនទៀត បានលើកយកឈុតសំខាន់ៗ ក្នុងចម្រៀងបែបកំប្លែងនេះ មកពិពណ៌នា ដោយ ខ្លះទៀត មានការហួសចិត្ត ហើយពោលថា “វាលើសពីការកំប្លែងទៅទៀត។”

ប៉ុន្តែក៏មានមតិជាច្រើន នៅក្នុងយូធ្យូប លើកឡើងថា វាជាចម្រៀងដែលពិរោះ ខុសប្លែកមួយ បែបទៅនឹងចម្រៀងម្ចាស់ដើមផងដែរ។

គួរបញ្ជាក់ថា Bart Baker ជាក្រុមផលិតវីដេអូកំប្លែង លំនាំតាមចម្រៀងល្បីៗ ដ៏មានប្រជាប្រិយ ភាពមួយនៅអាមេរិក ដោយកន្លងមកធ្លាប់ ថតវីដេអូ និង ចម្រៀងកំប្លែងយកតាមលំនាំបទល្បី ជាច្រើននៅអាមេរិក ដូចជាបទ Wrecking Ball, Can’t remember to forget you, Dark Horse, Shake it off, និង What do you mean? ជាដើម។

ការសម្តែង បទ “Hello” របស់ Adele ទៅជាកំប្លែង ពិតជាគួរឲ្យផ្ទុះ សំណើចណាស់!

ចុះសម្រាប់លើកនេះវិញ តើវីដេអូកំប្លែង Hello មានភាពទាក់ទាញយ៉ាងណា? សូមទស្សនា ទាំងអស់គ្នា៖

បទកំប្លែង៖

បទម្ចាស់ដើម៖