សាយ សៀរ៉ា ព្រមានប្តឹង អ្នកបន្លំ Account Facebook ដើរបោកប្រាស់គេ

ភ្នំពេញៈ នេះមិនមែន ជាលើកទី១ទេ ដែលតារាសម្តែង បុរសសង្ហារ លោក សាយ សៀរ៉ា បានចេញមុខ បក ស្រាយ និងព្រមានទៅលើអ្នក ដែលយកឈ្មោះ និងរូបរបស់លោក ទៅបង្កើត Account Facebook ហើយដើរ បោកប្រាស់ គេ ដោយមិនក្រែងចិត្តលោក ជារឿយៗលោកតែងតែ ប្រកាសឲ្យ អ្នកបន្លំ Account នោះ បញ្ឈប់ ទង្វើរបស់ខ្លួន ដោយស្ងប់ស្ងាត់ជៀសវាង មានរឿងវែងឆ្ងាយ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកអត់ទ្រាំមិនបាន គឺសកម្មភាព របស់អ្នកបន្លំ Account Facebook នៅតែដដែលហេតុដូច្នេះ លោកនឹងដាក់ពាក្យប្តឹង ទៅក្រសួង មហាផ្ទៃ ប្រសិនបើអ្នកបន្លំនោះ នៅតែបន្តយកឈ្មោះលោក ទៅបោកប្រាស់គេទៀត ។

ជួបសម្ភាសន៍ជាមួយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ តារាប្រុស រូបសង្ហារ លោក សាយ សៀរ៉ា បានប្រាប់ឲ្យដឹងថា ច្រើនលើកច្រើនសារហើយ ដែលមានគេយកឈ្មោះ លោកទៅបង្កើត Account Facebook ហើយយកទៅបោកប្រាស់ យកលុយពីបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅ ប្រទេស ក្រោមរូបភាពថាខ្លួនមានបង្កើត ក្រុមការងារមនុស្សធម៌ជួយចាស់ជរា និងកុមារកំព្រាជាដើម ដោយយក ឈ្មោះរបស់លោកទៅប្រើ ហើយនៅពេលបានលុយ មកបែរជាដាក់ក្នុងហ៊ោប៉ាវខ្លួនឯង ។

តារាបង្ហាញម៉ូដ និងជាតារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «កន្លងមកខ្ញុំធ្លាប់បាន ប្រកាសច្រើនដងហើយ ដោយទទូចសូមអោយអ្នកបន្លំ Account Facebook នោះ បញ្ឈប់ទង្វើដើរបោកប្រាស់គេ តទៅទៀត តែអ្វីដែល ធ្វើឲ្យខ្ញុំខកបំណងនោះ គឺគេបែរជាផ្គើន ដោយនៅតែយកឈ្មោះខ្ញុំ ទៅបោកប្រាស់លុយគេ មិនឈប់មិនឈរ រហូតកាលពីម្សិលមិញនេះ មានបងប្អូនរស់នៅក្រៅប្រទេសម្នាក់ បានទូរស័ព្ទមកខ្ញុំថា គាត់បានផ្ញើរលុយមក អោយខ្ញុំមួយចំនួន ទៅជួយដូនចាស់នៅខេត្តកំពង់ឆ្នាំង និងធ្វើអណ្តូងអីជាដើម ពេលនោះខ្ញុំពិតជាភ្ញាក់ផ្អើល ដោយខ្ញុំមិនបានទទួលប្រាក់ មួយកាក់មួយសេនណាឡើយ ហេតុនេះហើយខ្ញុំចង់ប្រកាស និងព្រមានទៅដល់ អ្នកបន្លំ Account Facebook នោះថា សុំឲ្យឈប់យកឈ្មោះ ខ្ញុំដើរបោកគេបើមិនដូច្នេះទេ ខ្ញុំនឹងដាក់ពាក្យប្តឹង ទៅក្រសួងមហាផ្ទៃ ចាត់ការទៅតាមផ្លូវច្បាប់ » ។

ជាមួយគ្នានោះដែល លោកក៏បានដាក់ការសង្ស័យថា អ្នកបន្លំ Account Facebook របស់លោកទំនងជា Friend ក្នុង Facebook ព្រោះថារាល់សកម្មភាពរបស់លោក គឺគេបានដឹងឲ្យតែលោកបង្ហោះ អ្វីនិយាយអ្វីគេតែងតែ ដឹងហើយ យកទៅបង្ហោះក្នុង Facebook ក្លែងក្លាយនោះ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យមហាជនពិបាក ក្នុងការ បែងចែកថាមួយណា ពិតមួយណាក្លែងក្លាយ តែលោកសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះ រឿងនេះនឹងបញ្ចប់ គ្រប់យ៉ាង ៕

សាយ សៀរ៉ា ព្រមានប្តឹង អ្នកបន្លំ Account Facebook ដើរបោកប្រាស់គេ

សាយ សៀរ៉ា ព្រមានប្តឹង អ្នកបន្លំ Account Facebook ដើរបោកប្រាស់គេ

សាយ សៀរ៉ា ព្រមានប្តឹង អ្នកបន្លំ Account Facebook ដើរបោកប្រាស់គេ

សាយ សៀរ៉ា ព្រមានប្តឹង អ្នកបន្លំ Account Facebook ដើរបោកប្រាស់គេ