កម្ពុជា នឹងសាងសង់ ស្ពានអាកាស មួយចំនួនទៀត ជាបន្តបន្ទាប់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ខាងមុខដែលជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៤០ របស់សម្តេចនោះ សម្តេចនឹងប្រកាសសាងសង ស្ពានអាកាស មួយចំនួនទៀត។

ចំណែកនៅថ្ងៃទី៥ មករា ដើមឆ្នាំក្រោយនេះដែរ សម្តេចនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមសម្ពោធស្ពានអាកាសនិងផ្លូវក្រោមដីតិចណូផងដែរ។

នេះជាការថ្លែងរបស់ សម្តេច ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ដ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នាមជ្ឈមណ្ឌល មហាសន្និបាតកោះពេជ្រ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៣ហើយ គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា និងស្ពានអាកាសតិចណូនេះតែម្តង៕

កម្ពុជា នឹងសាងសង់ ស្ពានអាកាស មួយចំនួនទៀត ជាបន្តបន្ទាប់

កម្ពុជា នឹងសាងសង់ ស្ពានអាកាស មួយចំនួនទៀត ជាបន្តបន្ទាប់

កម្ពុជា នឹងសាងសង់ ស្ពានអាកាស មួយចំនួនទៀត ជាបន្តបន្ទាប់