លោក សុក គឹមហេន ឡើងជាមេគយ ខេត្តកំពតថ្មី

កំពត ៖ លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ និងលោកនួន ច័ន្ទរិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួម ប្រកាសផ្ទេរភារកិច្ច ចូលកាន់មុខតំណែងជាផ្លូងការ របស់លោកសុក គឹមហេន អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពតថ្មី ជំនួសលោក សំ សុខា មេគយខេត្តកំពតចាស់ ហើយតាមប្រកាសថ្មីៗនេះ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង ដែលរៀបចំពិធី ក្នុងសាលប្រជុំសាលាខេត្តកំពត។

លោកអគ្គនាយករង នួន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ណែនាំអំពីនីតិវិធីល្អៗ ដែលពាក់ព័ន្ធជុំវិញ ក្នុងការបំពេញ ការងារ និងផ្តាំផ្ញើរ ដល់មេគយថ្មី និងមន្ត្រីគយទាំងអស់ ត្រូវចេះសាមគ្គីគ្នា និងសហការជាមួយជំនាញ ពាក់ព័ន្ធដ៏ទៃ រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយត្រូវសកម្មបង្ក្រាបនូវរាល់បទល្មើស ដែលកើតមានឡើង ក្នុងក្របខ័ណ្ឌរង្វង់ដែន ដីរបស់ខ្លួន ។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ថ្នាក់ទាំងអស់នៅទីនេះ គឺក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវមានទឹកចិត្តទូលាយ សម្រាប់ខ្លួនឯង សម្រាប់សហការី និងអ្នកក្រោមឱវាទ ហើយផ្តើមចេញនូវគ្រប់សកម្មភាព និងឆន្ទៈដឹកនាំ ដើម្បីឲ្យមាន ការចូលរួមរបស់មន្ត្រីយើង គ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងនោះសាគ្គីផ្ទៃក្នុងរបស់អង្គភាព គឺជាកក្តាចម្បង ដែលត្រូវគិតគូរ។ ជាមួយនេះអង្គភាព ក៏ត្រូវមានទំនាក់ទំនងល្អ ជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យការងារ មានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព បំរើប្រយោជន៍ជូនរដ្ឋ ជូនសង្គម និងសាធារណជន  ប្រកបដោយការគាំទ្រ និងសាទរពីដៃគូ ជាអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគទុនជាតិ អន្តរជាតិ ៕

លោក សុក គឹមហេន ឡើងជាមេគយ ខេត្តកំពតថ្មី

លោក សុក គឹមហេន ឡើងជាមេគយ ខេត្តកំពតថ្មី

លោក សុក គឹមហេន ឡើងជាមេគយ ខេត្តកំពតថ្មី

លោក សុក គឹមហេន ឡើងជាមេគយ ខេត្តកំពតថ្មី

លោក សុក គឹមហេន ឡើងជាមេគយ ខេត្តកំពតថ្មី