ផ្លោះរបង ចូលផ្ទះគេ លួចមិនសម្រេច ត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យ អ.ហ

ភ្នំពេញ៖ ជនសង្ស័យផ្លោះរបង ចូលផ្ទះគេលួចមិនបានសម្រេច ស្ថិតនៅចំណុចភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ។

មុនពេលកើតហេតុ ជនសង្ស័យនិងមិត្តភក្តិ ៣នាក់ទៀត បានមកអង្គុយផឹកស៊ីនៅក្នុងចំការមួយ ផឹកតាំងពីម៉ោង១៧និង៣០នាទី រហូតដល់ម៉ោង២១និង០០នាទី ជនសង្ស័យម្នាក់ឈ្មោះ មាស សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដើរមើលជុំវិញផ្ទះជនរងគ្រោះ ហើយក៏ផ្លោះរបងចូលលួចទ្រព្យ តែត្រូវម្ចាស់គេតាមទាន់ចាប់បាន ហើយក៏បានប្តឹងមកកងរាជអាវុធហត្ថខណ្ឌ ជួយអន្តរាគមន៍ និងប្រគល់ឲ្យសមត្ថកិច្ច យកមកសាកសួរបន្ត ដើម្បីបញ្ជូនជនសង្ស័យ ទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថភ្នំពេញ៕

ផ្លោះរបង ចូលផ្ទះគេ លួចមិនសម្រេច ត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យ អ.ហ