បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ត្រង់​ផ្លូវ​កោង បុក​បង្គោល​សំគាល់​ស្លាក​ចរាចរណ៍​បាក់ក​ស្លាប់​

កណ្តាល:  បុរស​ម្នាក់​បាន​បាក់ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ខ​ណះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ត្រង់ផ្លូវ​កោង​មិន​បង្អង​ល្បឿន​បាន​ជ្រុល​ទៅបុក​បង្គោល​របាំង​ថ្នល់​សំគាល់​ស្លាក​ចរាចរណ៍​ពេញទំហឹង កាលពី​ម៉ោង​១​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុចចន្លោះ​គីឡូម៉ែត្រ​លេខ​38-39 ភូមិ​ព្រែ​កតា​​កែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ត្រង់​ផ្លូវ​កោង បុក​បង្គោល​សំគាល់​ស្លាក​ចរាចរណ៍​បាក់ក​ស្លាប់​

​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​មិនត្រូវ​បាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​។​តែ​គេគ្រាន់​ដឹងថា មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​។​

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ត្រង់​ផ្លូវ​កោង បុក​បង្គោល​សំគាល់​ស្លាក​ចរាចរណ៍​បាក់ក​ស្លាប់​

​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅស្លាក​លេខ កណ្តាល 1 R.22.78 បើកបរ ទិសដៅ​អ្នក​លឿង ភ្នំពេញ​មកដល់​ចំណុចខាងលើ​បាន​ជ្រុល​ទៅបុក​បង្គោល​សំគាល់​ស្លាក ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់នៅ​កន្លែងកើតហេតុ​។​

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ត្រង់​ផ្លូវ​កោង បុក​បង្គោល​សំគាល់​ស្លាក​ចរាចរណ៍​បាក់ក​ស្លាប់​