ថយន្ត បុក​ម៉ូតូ ​បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ ​រងរបួស​ធ្ងន់​ស្រាល​

កណ្តាល: ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ ​និង​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង​រវាងរ​ថ​យន្ ត​និង​ម៉ូតូ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៧ ខែធ្នូ​ឆ្នាំ​២០១៥ ​នៅលើកំណាត់​ផ្លូវជាតិ​ លេខ ២ នៅចន្លោះ គីឡូ​មែត្រ​២៣-២៤​ចំណុច ភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង​។​

​អ្នកបើកបរ​រថយន្ត​បង្ក​ ត្រូវ​ឃាត់ខ្លួន ​មានឈ្មោះ ទូច ចិត្ត ភេទ​ប្រុស​៣៥ ឆ្នាំ មាន​ទីលំនៅភូមិ​ពុក​ឫស ឃុំ​អញ្ចាញ​ក្រោម ស្រុក​ខ្សាច់កណ្តាល​កណ្តាល​។​ជន​​រងគ្រោះ​ទាំងពីរ​នាក់​ឈ្មោះ ឡូត រ​ដ្ផា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជុំ​អង្គ ឃុំ​ជើង​កើបរងរបួស​ស្រាល និង​មាន​អ្នករួមដំណើ​ជាមួយ​ជា​ប្រពន្ធ​ឈ្មោះ​ សេង ភា​រុណ ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​បាន​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៣ស្លាក​លេខ​លេខ ភ្នំពេញ 1CV-3965​ឌុប​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ក្នុងទិសដៅ​​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​បាន​រថយន្ត តូ​យូ​តា​កាមរី ពណ៌ក្រហម​ស្លាក​ភ្នំពេញ 2G-5831 បើកបរ​ស្រប​ទិស​គ្នា បុក​ពីក្រោយ​​ពេញទំហឹង បណ្តាល​ឲ្យ​ពី​នាក់​ប្តី​ប្រពន្ធ រងរបួស​ធ្ងន់​ស្រាល​ហើយ​រថយន្ត ជ្រុល​ចង្កូត​បុក​ចូល​រោងមុខផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ខូចខាត​សំភា​រះ​មួយចំនួន​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើករថយន្តត្រូវបាន​ឃាត់ខ្លួន និង​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ចាត់​ការ​តាមច្បាប់​៕R