ម៉ូតូ​និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បុក​គ្នា​នៅ​កៀនស្វាយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

កណ្តាល: មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ក្នុងគ្រោះថ្នាក់​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បុក​គ្នា ពេញទំហឹង​កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៣៤.៣៥​នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​​កៀនស្វាយ ខេត្តកណ្តាល​។​

​តាម​សាក្សី​បាន​និយាយថា​មុនបេល​កើតមាន​គ្រោះថ្នាក់​នេះ​គឺ​បានឃើញ​ម៉ូតូ​បង្ក​សង់កូរ៉េ​ពណ៌​ក្រហម​ស្លាក​លេខ កណ្តាល 1M-5673​ម៉ូតូ​បង្ក​បើកបរ​ដោយ​​ឈ្មោះ យឹម រឹទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូលខេត្តកណ្ដាល​បរ​ក្នុង ទិសដៅ​អ្នក​លឿង -​ភ្នំពេញ​លុះ​មក​​ដល់​ចំណុច​ខាងលើ​បាន រ៉េ​ចង្កូត​ទៅបុក ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពា់ ស្លាក​លេខ សៀមរាប 1F-8518 ម៉ាក​ស៊ុយ​ហ្ស៊ូ​គីវីវ៉ា ពណ៌​ខ្មៅ មាន​ដឹក​មនុស្ស​២​នាក់​មិនមាន​រង​​របួស​ឡើយ​បើក​ក្នុងទិសដៅ​ភ្នំពេញ​-​អ្នក​លឿង អ្នកបើក​បរមាន ឈ្មោះ​ឈឹម ធា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទី​លំ​ភូមិ​រ៉ា​ក់ជ័យ ឃុំ​តា​ពេ​ច​ខាងត្បូង ស្រុក​បាភ្នំ​ ខេត្តព្រៃវែង មុខរបរ​រត់​រ៉ឺម៉ក​ក​ង៉​បី  រងរបួស​ធ្ងន់​។ចំណែក​អ្នកបើក​ម៉ូតូ​ស​ង៉​កូរ៉េ​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល ទ​ទូល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ប៉ុស្ដិ៍ និង សមត្ថកិច្ច​ជំនាញ បាន​ចុះដល់​កន្លែងកើតហេតុ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​រីឯ​មធ្យោបាយ​គ្រោះថ្នាក់ យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​។​ចំណែក​សាកសព​ចាត់ចែង​ប្រគល់សព​ជូន​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​៖​ករណី​ខាងលើនេះ​គឺ​បណ្ដាលមកពី ជនរងគ្រោះ​( អ្នកបើកម៉ូតូ​សង់​កូរ៉េ​) បើក​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​មក​បុក​ម៉ូតូ​រឺ​ម៉ក​កង់​បី​​បណ្ដាល ឲ្យ​ស្លាប់​ដោយ​ខ្លូន​ឯង​នៅ​កន្លែងកើតហេតុ និង​រងរបួស​អ្នកបើក​ម៉ូតូ​រឺ​ម៉ក​កង់​បី​ធ្ងន់​ប​ញ្ជួន​ទៅកាន់ មន្ទីរពេទ្យ​ភ្នំពេញ​៕R​