រថយន្ត​ស៊េរី​ទំនើប​បុក​សន្តិសុខ​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់​ស្លាប់​

កណ្តាល:  គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប មួយគ្រឿង​បើក​បុក​អ្នកថ្មើរជើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​ជាង​៧​យប់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ២២-២៣​ចំណុច ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

រថយន្ត​ស៊េរី​ទំនើប​បុក​សន្តិសុខ​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់​ស្លាប់​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ម៉ម ស៊ីថន អាយុ​៥៧ ឆ្នាំ មុខរបរ សន្តិសុខ​មានទីលំនៅ​ភូមិ ត្រើយ​បឹង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ រីឯ​អ្នក​​បើកបរ​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់ ទុក​តែ​រថយន្ត​នៅ​និង​កន្លែងកើតហេតុ ប៉ុណ្ណោះ​។​

រថយន្ត​ស៊េរី​ទំនើប​បុក​សន្តិសុខ​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់​ស្លាប់​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គឺ​បានឃើញ មាន​រថយន្ត​មួយ គ្រឿងម៉ាក Mitsubishi Triton ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-6699  បាន​បើក​មក ពី​កើ​តទៅ ទិស​ខាងលិច លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​អ្នក​ថ្មើរជើង​ឆ្លងថ្នល់ពី​ជើង ទៅ​ត្បូង អ្នក​ថ្មើរជើង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅកន្លែងកើតហេតុ​តែម្តង​។​

រថយន្ត​ស៊េរី​ទំនើប​បុក​សន្តិសុខ​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់​ស្លាប់​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បាន ធ្វើការ​វាស់វែង យ​កម​ធ្យោ​យ​បាយ​ទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង​តាម នីតិវិធីច្បាប់​។ ចំពោះ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕R​