អ្នកនេសាទ ប្រម៉ាញ់បានទិដ្ឋភាព សត្វមឹកយក្ស ប្រវែង ៤ម៉ែត្រ ក្នុងសមុទ្រជប៉ុន (មានវីដេអូ)

ជប៉ុន៖ វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយខ្សែ បានបង្ហាញឲ្យឃើញនូវ សត្វមឹកយក្ស ប្រវែង ៤ម៉ែត្រ និងទំហំ ១ម៉ែត្រ ហែលក្នុងទឹកសមុទ្រ នៃប្រទេសជប៉ុន ដោយមិនខ្លាចមនុស្ស ដែលកំពុងតែថត យកសកម្មភាព របស់វាឡើយ។

អ្នកនេសាទ ប្រម៉ាញ់បានទិដ្ឋភាព សត្វមឹកយក្ស ប្រវែង ៤ម៉ែត្រ ក្នុងសមុទ្រជប៉ុន (មានវីដេអូ)
សត្វមឹកយក្ស នៅសមុទ្រជប៉ុន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជាធម្មតា សត្វមឹកយក្សប្រភេទនេះ គឺរស់នៅ និងលាក់ខ្លួន ក្នុងមហាសមុទ្រ និងមិនងាយឲ្យមនុស្ស បានឃើញវាងាយៗ នោះទេ ប៉ុន្តែសត្វមឹកយក្ស មួយក្បាលនេះ បែរជាបានបង្ហាញខ្លួន និងហែល ឲ្យមនុស្សថតយកសកម្មភាពវា ដោយមិនខ្លាចក្រែង សូម្បីតែបន្តិច ទៅវិញ។ សត្វមឹកយក្ស ត្រូវបានគេដឹងថា មិនរស់នៅ ជិតផ្ទៃទឹកឡើយ ដោយវាតែងតែ រស់នៅក្នុងទឹកជ្រៅ ហើយត្រូវបានគេប្រទះឃើញ នៅពេលដែលពួកវាងាប់ និងអណ្តែត មកទើលើឆ្នេរសមុទ្រ ប៉ុណ្ណោះ។

ប្រភពដដែលបានឲ្យដឹងថា វីដេអូដែលបង្ហាញពី សត្វមឹកយក្សនោះ ត្រូវបានក្រុមអ្នកនេសាទ ប្រម៉ាញ់បាន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងសមុទ្រ Sea of Japan នៃខេត្ត Toyama ក្បែរតំបន់ Chubu នៃកោះ Honshu ប្រទេសជប៉ុន។

អ្នកនេសាទ ប្រម៉ាញ់បានទិដ្ឋភាព សត្វមឹកយក្ស ប្រវែង ៤ម៉ែត្រ ក្នុងសមុទ្រជប៉ុន (មានវីដេអូ)

ទោះបីជាយ៉ាងណាក៏ដោយ សត្វមឹកយក្ស ដែលមានប្រវែង ៤ម៉ែត្រ និងទំហំ ១ម៉ែត្រ នេះ ត្រូវគេជឿជាក់ថា មិនមែនជា សត្វមឹក ដែលពេញវ័យនោះទេ។ សត្វមឹកឈ្មោល ដែលពេញវ័យ ជាទូទៅ អាចរីកលូតលាស់ រហូតមានប្រវែង ដល់ទៅ ១០ម៉ែត្រ ខណៈសត្វមឹកញី មានប្រវែង ១៣ម៉ែត្រ ឯណោះ។ ពួកវាបន្តពូជ តែម្តងគត់ ក្នុងមួយជីវិត និងមានអាយុកាល ត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សត្វមឹកយក្ស ធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្ត ថតបាន ដោយវាមានប្រវែង ១៣ម៉ែត្រ និងទំងន់ រហូតដល់ទៅ ១តោន ឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត