អាជ្ញាធរ​ស្រុក​ព្រៃ​នប់​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែ​លំអ​សួនច្បារ​ស្វាគមន៍​ចូល​ឆ្នាំ​សាកល​២០១៦

ខេត្ត​ព្រះ​សីហ​នុ ៖​ ការ​សំអាត​អនាម័យ​បរិស្ថាន និង​​កែ​លំអ​​តាម​ទី​សាធារណៈ​​សួនច្បារ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​​​ចាប់ផ្តើម​ចុះ​អនុវត្ត​​​ដើម្បី​ត្រៀម​​ទទួល​ស្វាគមន៍​អប​អរ​បុណ្យ​ឆ្លង​​ឆ្នាំ​សាកល​​២០១៦ ។ 

ជាក់ស្តែង ​ការ​រៀបចំ​កែ​លម្អ​ទាំងនេះ​ មិន​ថា​តែ​នៅ​ក្នុង​ទីរួមខេត្ត​ប៉ុណ្ណោះ​​ទេ នៅ​ស្រុក​ព្រៃ​នប់​ ​ដែល​ជា​ស្រុក​អម​​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ដែល​ជា​ផ្លូវ​ទេសចរ​ណ៍​ឆ្លង​កាត់ ត្រូវ​បាន​រដ្ឋបាល​ស្រុក​ចុះ​អនុវត្ត​​កែ​លំអ​តាម​ទី​សាធារណៈ ជា​ពិសេស​នៅ​ចំណុច​​សួន​ច្បារ​​រង្វង់​មូល​ផ្លូវបំបែក​ជា​បី ​។  ​