Man City ត្រៀម​៤៤លាន​ដុល្លារ ​ប្រមាញ់​យក Jamie Vardy

Man City ត្រៀម​៤៤លាន​ដុល្លារ ​ប្រមាញ់​យក Jamie Vardy

ក្លិប Manchester City ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​គ្រោង​ចំណាយ​៣០លាន​ផោន​ (ជាង​៤៤លានដុល្លារ) ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Jamie Vardy របស់ Leicester។

 

យោង​តាម​ប្រភព​ពី The Sun ការ​តាម​ទិញ​កីឡាករ​វ័យ​២៨​ឆ្នាំ​ នៅ​ក្នុង​ខែមករា របស់​ក្រុម​ដែល​មានរហស្សនាម​ថា Citizens ដោយ​សារ​តែ​ពួក​គេ​ចង់​ពង្រឹង​តំបន់​ប្រយុទ្ធ និង​ចង់​ធ្វើ​ឲ្យ Leicester ដែល​ជា​គូប្រជែង​មួយ​នៅ Premier League មាន​ការ​ធ្លាក់​ចុះ​ទម្រង់​លេង។

 

Man City ត្រៀម​៤៤លាន​ដុល្លារ ​ប្រមាញ់​យក Jamie Vardy

 

Man City បច្ចុប្បន្ន​នៅ​មាន​ភាព​មិន​ទៀង​ទាត់​ចំពោះ​ខ្សែប្រយុទ្ធ​ជម្រើស​ដំបូង​ ខណៈ​ដែល​ខ្សែប្រយុទ្ធ​ជួរ​មុខ Sergio Aguero ឧស្សាហ៍​មាន​របួស ហើយ​ខ្សែ​ប្រយុទ្ធ Wilfried Bony លេង​មិន​សូវ​បាន​ល្អ ពោល​គឺ​រក​បាន​ត្រឹម​៨​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម ២១ប្រកួត​កន្លង​មក។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ចង់​បាន ​Vardy  មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ចំនួន​៤​សម័យ​កាល​នោះ​ឡើយ​ ដោយ​សារ​តែ Tottenham Hotspur និង Chelsea ក៏​កំពុង​ចង់​បាន​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួល​ខាងលើ​ដូច​គ្នា។

 

Vardy ស៊ុត​បញ្ចូល​ទី​បាន១៥គ្រាប់​នៅ​រដូវកាល​នេះ ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង Leicester City ស្ថិត​នៅ​កំពូល​តារាង​បណ្តោះ​អាសន្ន ហើយ​ក្រៅ​ពី​ជា​កីឡាករ Top Scorer នៅ​អង់គ្លេស Vardy ក៏​បានបំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល១១ប្រកួត​ជាប់​គ្នា​របស់​អតីត​វីរបុរស Man Utd កីឡាករ Ruud van Nistelrooy ផង​ដែរ៕

 

ចុចអាន៖ អ្នកគាំទ្រ Leicester ដាក់​ញត្តិ​សាង​សង់​រូប​ Vardy នៅ​ក្រៅ​កីឡដ្ឋាន

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffiside