តើ​មាន​អ្វីខ្លះ​ដែល​អាច​គ្រោះថ្នាក់​ដល់​កូន​?

តើ​មាន​អ្វីខ្លះ​ដែល​អាច​គ្រោះថ្នាក់​ដល់​កូន​?

​របស់របរ​ផ្សេងៗ​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ផ្ទះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត ព្រោះ​មាន​របស់​មួយចំនួន អ្នក​គិតថា​វា​គ្មាន​គ្រោះថ្នាក់​ដល់​កូន​ឡើយ ប៉ុន្តែ​វា​បែរជា​មាន​ទៅ​វិញ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របស់​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ទឹកអប់​បាញ់​ក្នុងផ្ទះ​
នៅពេល​ដែល​ផ្ទះ​មាន​ក្លិន​មិនល្អ អ្នកខ្លះ​តែងតែ​ប្រើ​ទឹកអប់​ដែល​គេ​ប្រើ​សម្រាប់​បាញ់​បំបាត់​ក្លិន​ក្នុង​ផ្ទះ​មក​បាញ់​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ក្រោយពេល​ដែល​កូន​ស្រូប​យក​ក្លិន​ទាំង​នេះ​រួច វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​កូន​ណាស់ ថែមទាំង​ធ្វើឱ្យ​កូន​ពិបាក​ដកដង្ហើម និង​មាន​អា​ការៈឈឺ​ក្បាល​ទៀត​ផង ដូចនេះ​អ្នក​អាច​ប្រើ​សំបក​ផ្លែឈើ ដូចជា ៖ សំបក​ក្រូចឃ្វិច ក្រូច​ពោធិ៍សាត់ ឬ​សំបក​ក្រូចឆ្មារ​ដាក់​ក្នុង​ផ្ទះ​ដើម្បី​បំបាត់​ក្លិន​ទាំងនោះ​ទើប​ល្អ​។​

ថ្នាំ​ធ្វើឱ្យ​អាវ​ស​
នៅពេល​ដែល​អាវ​កូន​ប្រលាក់ អ្នក​មិន​ត្រូវ​យក​វា​ទៅ​ត្រាំ​ក្នុង​សាប៊ូ​ម្យ៉ាង​ដែល​ធ្វើឱ្យ​អាវ​ស​លឿន​នោះ​ទេ ព្រោះ​នៅក្នុង​សាប៊ូ​នោះ​មាន​សារធាតុ​គីមី​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​កូន​ជាខ្លាំង ដូចនេះ​អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ដើម្បី​ជម្រះ​បាន ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។​

គ្រឿង​អេឡិចត្រូនិច​ក្នុងផ្ទះ​
គ្រឿង​អេឡិចត្រូនិច​នៅទីនេះ​សំដៅ​ដល់​ទូរទស្សន៍ កុំព្យូទ័រ និង​ប្រដាប់​ប្រដាល់​ផ្សេង​ជាច្រើន​ទៀត នៅពេល​ដែល​អ្នក​ប្រើ វា​អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ទៅក្នុង​អាកាស ដែល​ធ្វើឱ្យ​ស្រូប​ចូលទៅ​ពិបាក​បញ្ចេញ​មកវិញ ដូចនេះ​អ្នក​មិន​ត្រូវ​ឱ្យ​កូន​នៅក្បែរ​ច្រើន​ឡើយ​។​

ប្រដាប់​លេង​ជ័រ​
អ្នក​មិន​ត្រូវ​ទិញ​ប្រដាប់ប្រដា​ល់លេង​ដែល​ធ្វើ​ពី​ជ័រ​ឱ្យ​កូន​លេង​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​នៅ​ពេល​ដែល​គេ​លេង​របស់​ទាំងនោះ​ច្រើន​។​

គ្រឿងអលង្ការ​
អ្នក​មិន​ត្រូវឱ្យ​កូន​ប៉ះពាល់​គ្រឿងអលង្ការ​ផ្សេងៗ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ស្បែក​កូន​ប្រតិកម្ម ហើយ​ជួនកាល​កូន​អាច​លេប​ចូលទៅ​ក្នុង​ពោះ​ទៀតផង​។​

ទឹក​សម្អាត​បង្គន់​
អ្នក​មិន​ត្រូវឱ្យ​កូន​ហិតក្លិន​សម្អាត​បន្ទប់ទឹក​ច្រើន​នោះ​ទេ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​ក្រោយ​ពេល​ដែល​ហិត​ច្រើន វា​នឹង​អាច​ប៉ះពាល់​ដល់​ថ្លើម​កូន​បាន​។​

ថ្នាំ​ខាត់​ស្បែកជើង​
នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ខាត់​ស្បែកជើង​ច្រើន វា​នឹង​អាច​ប៉ះពាល់​ដល់​កូន​ដែល​អាច​ធ្វើឱ្យ​ខួរក្បាល​កូន​លូតលាស់​មិនល្អ ដូចនេះ​វា​អាច​ធ្វើ​ឱ្យ​កូន​ឈឺ​ក្បាល​បាន អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​មក​ខាត់​ស្បែកជើង​អ្នក​ជំនួស​វិញ នោះ​វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។