នគរបាល​ក្រុង និង​ខេត្ត​សហការគ្នា​ចាប់បាន​អ្នក​ជូ​ញ​ដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​បាន​៣​កញ្ចប់​

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ជូ​ញ​ដូរ​គ្រឿងញៀន​ម្នាក់​ត្រូវបាន នគរបាល​ក្រុង​កំពង់ឆ្នាំង និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ឡោមព័ទ្ធ​ចាប់ខ្លួន​បាន​នៅក្នុង​លំនៅដ្ឋាន​ក្នុងពេល​ធ្វើ​សកម្មភាព​លក់ដូរ​ថ្នាំញៀន ដោយ​រឹបអូស​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ និង​តូច និង​ឧបករណ៍​មួយចំនួន​។ ករណី​បង្ក្រាប់​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿង​ខេត្ត បានអោយដឹងថា​៖ ជនសង្ស័យ​ជា​អ្នកជួញដូរ​គ្រឿងញៀន​ខា​ង​លើ​នេះ​មានឈ្មោះ វ័​ន្ត ហៃ អាយុ​៤៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​លក់ដូរ​ថ្នាំញៀន​យ៉ាងសកម្ម​។ មុនពេល​ចាប់ខ្លួន​រូបគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅក្នុង​លំនៅដ្ឋាន ហើយ​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការគ្នា​ឡោមព័ទ្ធ​ចាប់ខ្លួន​បានតែ​ម្តង ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​បាន​១​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច កាំបិត​ចុង​ស្រូ​ច​ធំ​មួយ និង​សម្ភារៈ​សម្រាប់​ច្រក់ និង​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​ ​ ​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​៖ ថ្នាំញៀន​ម៉ា​ទឹក​១​កញ្ចប់​ធំ​គេ​ទិញ​មក​មាន​តំលៃ​១​លាន​រៀល ចំណែក​កញ្ចប់​២​តូច ទិញ​មក​ក្នុង​មួយកញ្ចប់​តំលៃ​១៥ ដុ ល្លា​។ ដោយឡែក​សមត្ថកិច្ច​បា​ន​ថ្លឹង​ថ្នាំញៀន​ទាំង​៣​កញ្ចប់​នេះ លើ​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​មាន​ទំងន់​៣,០៣​មី​លី​ក្រាម​។ ជនសង្ស័យ​រូ​ន​នេះ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សុំ​ណុំ​រឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង ដើម្បី​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-28-12-2015-01 KA-28-12-2015-02 KA-28-12-2015-03 KA-28-12-2015-04​ ​ ​