បុរសធាត់ជាងគេលើលោក ស្លាប់ ក្នុងវ័យ ៣៨ឆ្នាំ ដោយសារគាំងបេះដូង

ម៉ិចស៊ិក៖ លោក Andreas Moreno អាយុ ៣៨ឆ្នាំ ដែលមានទំងន់ ៤៤៤គីឡូក្រាម ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្បែរផ្ទះ របស់គាត់នៅ Ciudad Obregón ក្នុងរដ្ឋ Sonora ដែលសំណាងអាក្រក់ គាត់មិនអាចជួយសង្គ្រោះបាន និងស្លាប់ ក្នុងថ្ងៃគ្រិស្ដស្មាស់ ដែលទើបតែកន្លងផុតទៅនេះ។

តាមប្រភពពព័ត៌មានបានឲ្យដឹងថា លោក Andreas Moreno ដែលជាបុរសធាត់ជាងគេ នៅលើពិភពលោកនេះ បានស្លាប់ នៅលើឡានសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង ៨ព្រឹក ដោយសារតែ គាំងបេះដូង ខណៈដែលរូបគាត់ ធ្លាប់ទទួល ការវះកាត់សម្រកទំងន់ ១២៧គីឡូក្រាម រួចមកហើយនោះ។ នៅក្នុងនោះ បានឲ្យដឹងថា រូបគាត់ធ្លាប់ទទួលការគាំទ្រពីកីឡាករបាល់ទាត់ដ៏ល្បី គឺលោក Cristiano Ronaldo ក្នុងកិច្ចការសម្រកទំងន់នេះផងដែរ។ 

មុនពេលដែលគាត់ស្លាប់ គាត់ធ្លាប់បាននិយាយថា៖ លោកសូមថ្លែងអំណរគុណដល់អ្នករាល់គ្នា ជាពិសេស Ronaldo ដែលមានការចាប់អារម្មណ៍ មកលើរូបគាត់៕បុរសធាត់ជាងគេលើលោក ស្លាប់ ក្នុងវ័យ ៣៨ឆ្នាំ ដោយសារគាំងបេះដូង

បុរសធាត់ជាងគេលើលោក ស្លាប់ ក្នុងវ័យ ៣៨ឆ្នាំ ដោយសារគាំងបេះដូង

រូបភាពលោក Cristiano Ronaldo និងលោក  Andreas Moreno មុននឹងស្លាប់

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត