Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

ក្រោយ​រយៈពេល​គ្រាំគ្រា ​និង​ស្រក់​ទឹក​ភ្នែក​​អស់​ជា​ច្រើន​ដង​ជាមួយ​នឹង​​មិត្ត​ប្រុស​មុន ​ទី​បំផុត​កំពូល​តារា​ស្រី​របស់​ប៉ុស្តិ៍ TVB Myolie Wu ក៏​បាន​​ទទួល​នូវ​សុភមង្គល​របស់​ខ្លួន​ហើយ។

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

 

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ពិធី​មង្គល​ការ​ដែល​ត្រូវ​រៀប​ចំ​ឡើង​តាម​របៀប​ប្រពៃណី​ចិន​ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​ទទួល​កូន​ក្រមុំ Myolie Wu កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៨ នេះ។ ពិធី​ទទួល​កូន​ក្រមុំ​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​ឲ្យ​កូន​ក្រមុំ​និង​កូន​កំលោះ​​ចែក​រំលែក​ពី​អារម្មណ៍​របស់​ខ្លួន​ជាមួយ​នឹង​អ្នក​កាសែត​មក​ពី​បណ្ដាញ​ព័ត៌មាន​ផ្សេងៗ។

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

គេហទំព័រ ON បាន​ឲ្យ​ដឹង​ថា​ម៉ោង ៧​ព្រឹក​កូន​កំលោះ Philip Lee បាន​បើក​រថយន្ត​​ទំនើប​ម៉ាក Rolls Royce មក​ទទួល​ប្រពន្ធ​របស់​ខ្លួន​នៅ​គេហដ្ឋាន​ខាង​ស្រី។ មុន​ពេល​​អ្នក​ជំនួញ​នេះ​មក​ដល់ អ្នក​កាសែត​ជា​ច្រើន​​នាក់​បាន​ឈរ​ចាំ​នៅ​មុខ​ផ្ទះ​របស់​តារា​សម្ដែង​ជួរ​មុខ​របស់​ហុងកុង​តាំង​ពី​យប់​ដើម្បី​ចាំ​ចាប់​យក​រូបភាព​របស់​គូ​ស្វាមី​ភរិយា​ថ្មី។ នៅ​ក្នុង​ឈុត​ប្រពៃណី​​ពណ៌​លឿង​​តារា​សម្ដែង​ស្រី​អាយុ ៣៦​ឆ្នាំ លាក់​មិន​ជិត​នូវ​សុភមង្គល​នៅ​លើ​ផ្ទៃ​មុខ​របស់​ខ្លួន​​ក្រោយ​ពេល​ជួប​រឿង​មិន​សប្បាយ​ជា​ច្រើន​ជាមួយ​អតីត​មិត្ត​ប្រុស​ចាស់​តារា​សម្ដែង​ Bosco Wong។

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

 

 

ក្រោយ​ពិធី​ទទួល​កូន​ក្រមុំ​នៅ​ព្រឹក​នេះ កម្មវិធី​ជប់លៀង​​មួយ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​តូច​មួយ​នៅ​ទីក្រុង​ហុងកុង​ល្ងាច​ថ្ងៃ​​ដដែល​នេះ​ដែល​នឹង​មាន​វត្តមាន​ចូល​រួម​ពី​សំណាក់​សិល្បករ​​ជា​ច្រើន៕

 

ចុចអាន៖ចាន់​ចាវ​៖ “អាយុ​៥៦ ឆ្នាំ ខ្ញុំ​លែង​គិត​រឿង​ប្រពន្ធ​កូន​ទៀត​ហើយ”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14