​មូលហេតុ​អ្វីដែល​បណ្តាល​ឲ្យ​អ្នកមាន​អាកា​រៈ​ក្រហាយ​ដើមទ្រូង?​

​សុខភាព​៖​កត្តា​ជំរុញ​នៃ អាកា​រៈ​ក្រហាយ​ដើមទ្រូង​មួយចំនួន គឺមាន​ភាពជាក់ស្តែង​ដូចជា ៖ ម្ទេស​, នំ​សុ​កកូ​ឡា និង ក្នុងឱកាស​នៃ​ពិធីបុណ្យ​រំលឹក​គុណ​ជាដើម ។ ប៉ុន្តែ​ការ​ក្រហាយ​ដើមទ្រូង គឺ​មិន​ត្រូវបាន​បញ្ឈប់ និង ចាប់ផ្តើម​ជាមួយ​អាហារ​តែ​ម្យ៉ាង​នោះទេ ។ ប្រសិនបើ​អ្នកមាន​ការ​ក្រហាយ​ដើមទ្រូង​នេះ​ជារឿយៗ វា​គឺជា​ពេល​មួយ​ដែល​អ្នក​ត្រូវតែ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ទុក្ខទោស នេះ ។​

​ហេតុអ្វី​បានជា​ខ្ញុំ​មានការ​ឈឺចាប់ ?

​មាន​មនុស្ស​ច្រើនជាង​៦០​លាន​នាក់​បាន​ជួបប្រទះ​នឹង​វា​យ៉ាងហោចណាស់ ម្តង​ក្នុង​រយៈពេល​មួយខែ ។ សំរាប់​មនុស្ស​មួយចំនួន ដែល​កើតមាន ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញពី​ក្រពះ ( Gastroesophageal reflux disease) ក៏​អាច​កើតមាន​ជារឿយៗ នូវ​អាកា​រៈ​ក្រហាយ​ដើមទ្រូង​នេះ​រួមជាមួយ​វា​ផងដែរ ។​

​ការជក់បារី​

​ទោះជា​នរណាម្នាក់ ត្រូវការ​ហេតុ​ផេ​ល​ផ្សេង​ទៀង​នៃ​បោះចោល​នូវ​ទំលាប់​នេះ ការជក់បារី​គឺ​ធ្វើអោយ ការ​ច្រាល​នូវ​អាហារ​ចេញពី​ក្រពះ មាន​សភាព​កាន់តែ​អាក្រក់​ឡើង ។​ការជក់បារី​អាចធ្វើអោយ​វ៉ែន​ដែល​នៅ​ចន្លោះ​ក្រពះ និង បំពង់​អាហារ​ចុះខ្សោយ ( ដូច្នេះ​ទឹក​អាស៊ីត​នៅក្នុង​ក្រពះ​នឹង​ហូរ​ត្រលប់​ចូលទៅក្នុង​បំពង់ អាហារ​វិញ ) និង បណ្តាលអោយ អំបិល​នៅក្នុង   ទឹក​ប្រ​ម៉ាត់​ដែល​ធ្វើការ​រំលាយ​ខ្លាញ់ ធ្វើការ​ចាកចេញ​ពី​ពោះវៀនតូច​ទៅកាន់​ក្រពះ រួច​កាត់បន្ថយ​សារជាតិ​រំអិល ដែល​វា​ជាធម្មតា​ត្រូវ​បង្ហូរ​ចេញ​នូវ ទឹក​អាស៊ីត​នៅក្នុង​ក្រពះ​ចេញពី បំពង់​អាហារ និង ផ្ទុក​នូវ​ប៊ី​កាបូ​ណាត ដែលជា​សារជាតិ​ធម្មជាតិ​ម្យ៉ាង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជាតិ អាស៊ីត ។​

​តើ​អ្នក​អាច​ទទួលបាន​នូវ ភាព​ធូរស្រាល​នៃ​អាកា​រៈ​ក្រហាយ​ទ្រូង​បាន​ដោយ​របៀប​ណា ? គឺ​អ្នក​ត្រូវ​បញ្ឈប់​នូវ​ការជក់បារី​នេះ ។​

​ថ្នាំ​គ្រាប់​

​តើ​អ្នក​ហាក់ដូចជា​រងគ្រោះ​ពី ការឈឺ​ក្បាល និង ក្រហាយ​ដើមទ្រូង​ជារឿយៗ​ដែរឬទេ ? ចូរ​គិត​អោយបាន​ពីរដង មុននឹង ឈានទៅដល់​ការប្រើប្រាស់ ថ្នាំ អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន ( ibuprofen) ។ នៅពេល​មានការ​ប្រើប្រាស់​ជា​ទៀងទាត់ នូវ ឱសថ​ប្រឆាំងនឹង​ការ​រលាក​មួយចំនួន​ដូចជា អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន ( ibuprofen) ឬ ណា​ប្រូ​សែន (naproxen ) គឺអាច​ជំរុញអោយមាន​ការ​ក្រហាយ​ដើមទ្រូង ។ មាន​ឱសថ​តាម​វេជ្ជបញ្ជា​មួយចំនួន​ខ្លះទៀត រួមមាន អង់​ទី​ប៊ី​យូ​ទិច​, កាល់ស្យូម​ឆា​ណែ​ល​ប្លុក​ឃ័​រ ( calcium channel blocker) សំរាប់​ជំងឺ​លើស​សម្ពាធ​ឈាម​, ថ្នាំ​សំរាប់​ពង្រីក​ទងសួត​មានដូចជា​អាល់​ប៊ូ​តេ​រុល ( albuterol ) សំរាប់​ជំងឺហឺត​, ថ្នាំ​ពុក​ឆ្អឹង និង ថ្នាំ​សណ្តំ​មួយចំនួនទៀត ក៏​អាចធ្វើ​អោយមាន​អាកា​រៈ​នេះ​ផងដែរ ។ សូម​ធ្វើការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ប្រសិនបើ​អ្នក​គិតថា ឱសថ​របស់​អ្នក​គឺ​ធ្វើអោយ​អ្នក​មានការ​ក្រហាយ​ដើមទ្រូង អ្នក​មិនត្រូវ​ធ្វើការ​សំរេចចិត្ត​បញ្ឈប់​ការប្រើប្រាស់​ឱសថ​ទាំងនោះ តាមតែ​ចិត្ត​ឯង​នោះទេ ។​

​សារជាតិ​បន្ថែម​ខ្លាញ់ត្រី​

 ខ្លាញ់ត្រី​មាន​ផ្ទុក​អូ​មេ​ហ្គា​បី អាស៊ីត​ខ្លាញ់ និង ត្រូវបាន​គេ​ជឿថា វា​ជា​វិធី​ធម្មជាតិ​មួយ​ក្នុងការ​គ្រប់គ្រង ជំងឺ​បេះដូង​, ការធ្លាក់​ទឹកចិត្ត និង ស្ថានភាព​សុខភាព​ដ៏ទៃទៀត​ដែល​មិនអាច​រាប់បាន ។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ក៏​អាច​បណ្តាលអោយមាន​អាកា​រៈ​ក្រហាយ​ដើមទ្រូង​ផងដែរ ។​

​ខ្លាញ់ របស់​ត្រី គឺ​ហាក់ដូចជា​អាច​រ៉ាប់រង​បាន នូវ​ផលប៉ះពាល់​នៃ​ក្រពះ និង ពោះវៀន​។ សាច់​ត្រី គឺមាន​ជាតិ​ខ្លាញ់​តិច និង មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​វា​ពិតជា​អាហារ​ល្អប្រសើរ​បំផុត​សំរាប់ សំរាប់​អ្នក​ដែល​រងគ្រោះ​ពី​ការ​ក្រហាយ​ដើមទ្រូង នៅពេលដែល​វា​ត្រូវបាន​គេ​ទទួលទាន​ក្នុង​កំរិត​សមស្រប​សំរាប់​សុខភាព ដែល​វា​ជា​រូបមន្ត​មួយ​ធ្វើអោយ​អាកា​រៈ​ក្រហាយ​ដើមទ្រូង​នេះ​បាន ស្រាកស្រាន្ត ។​

​ស្ត្រេ​ស ( Stress)

​ស្ត្រេ​ស គឺ​ហាក់ដូចជា​អាច​ជំរុញអោយមាន​ការ​ក្រហាយ​ដើមទ្រូង ប៉ុន្តែ​ទំនាក់ទំនង​នេះ គឺមាន​ភាពស្មុគស្មាញ​ជាង​អ្វីដែល​អ្នក​គិត ។ ស្ត្រេ​សគឺ​មិន​បណ្ត​ល​អោយ មានការ​កញ្ជ្រោល​ឡើង​នូវ​ការផលិត​អាស៊ីត​នៅក្នុង​ក្រពះ​ទេ ។​តែ​ទោះជា​យ៉ាងណាក៏ដោយ ការសិក្សា​មួយ​នៅក្នុង សារព័ត៌​មាននៃ ការស្រាវជ្រាវ​ចិត្ត និង រាងកាយ​បង្ហាញថា​វា​ជាការ​យល់ឃើញ​នៃ​រោគសញ្ញា របស់​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ក្រហាយ​ដើមទ្រូង ហើយ​វា​មិនមែនជា​កំរិត​ពិតប្រាកដ​នៃ​អាស៊ីត​នៅក្នុង​ក្រពះ​នោះទេ គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ស្ត្រេ​ស ។​

​ម្យ៉ាងវិញទៀត មនុស្ស​ដែលមាន​ស្ត្រេ​ស គឺ​ហាក់ដូចជា​អាច​ឆាប់​ដឹង​នូវ​រោគសញ្ញា នៃ​ការ​ក្រហាយ​ដើមទ្រូង ឬ ឥទ្ធិពល​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​ស្ត្រេ​ស ដែល​អាច​បង្កើន​ការឈឺចាប់​នៃ​ស​សៃ​ប្រសាទ​សំរាប់​ទទួល នៅក្នុង​បំពង់​អាហារ ។​

​ជី​អង្កាម​

​ជី​អង្កាម ដូចជា ខ្លាញ់ត្រី គឺជា​កាំ​បិតមុខ​ពីរ​នៅពេល​វា​ចូលទៅក្នុង​ក្រពះ ។ តែ ដែលមាន​ជាតិ ជី​អង្កាម​ថ្នាំ​គ្រាប់​នៃ​ជាតិ​ប្រេង ជាតិ​ជី​អង្កាម​និង ថែមទាំង​ស្ករ​គ្រាប់​ដែលមាន​ជាតិ ជី​អង្កាម ជារឿយៗ​ត្រូវបាន​ប្រើប្រាស់​ដើម្បី ដោះស្រាយ​នូវ​ក្រពះ​ដែលមាន​បញ្ហា ប៉ុន្តែ​ឱសថ​នេះ​អាច​ផ្តល់​ទុក្ខទោស​ដល់ អ្នក​ដែលមាន​ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញពី​ក្រពះ ។​

​ឥទ្ធិពល​នៃ​ភាព​ស្រាកស្រាន្ត និង ការ​ស្ពឹក​នៃ​ជាតិ​ម៉​ង់​តុល គឺ​ហាក់ដូចជា​ធ្វើអោយ​វ៉ែន​ដែល​បំបែក ក្រពះ និង បំពង់​អាហារ ( ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សាច់ដុំ​ខ្ជឹប​នៃ​បំពង់​អាហារ​ផ្នែក​ខាងក្រោម ) ដែល​វា​អាច​បណ្តាលអោយ​អាស៊ីត​នៅក្នុង​ក្រពះ ចាល់​ឡើងទៅ​ក្នុង​បំពង់​អាហារ​បាន​យ៉ាង​ងាយ និង ធ្វើអោយ​ការ​ក្រហាយ​ដើមទ្រូង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ។​

​ភាពធាត់​ជ្រុល​

​បើ​អ្នក​កាន់តែ​កើន​ទំងន់ នោះ​អ្នកនឹង​ហាក់ដូចជា​មានការ​ក្រហាយ​ដើមទ្រូង ។ កា​សិក្សា​មួយ​នៅក្នុង​ឆ្នាំ ២០០៣​នៅក្នុង ទ​នា​នុប្ប​វ​ត្តិ​នៃ សមាគម​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក បាន​រកឃើញថា រោគសញ្ញា​នៃ​ច្រាល​ត្រលប់​មកវិញ​នូវ​អាស៊ីត​ក្រពះ មានការ​កើនឡើង​ជាមួយ​នឹង ទំងន់​នៃ​រាងកាយ ។​

​ទំនាក់ទំនង​នេះ គឺ​ហាក់ដូច​ជាមាន​សភាព​ខ្លាំង​ក្លា​ចំពោះ​ស្ត្រី ជាង បុរស (​ជាពិសេស​ចំពោះ​ស្ត្រី​មុន​ជិត​អស់​រដូវ​)​។​មានការ​ពន្យល់​ផ្សេងៗ​គ្នា ។ ការបរិភោគ​អាហារ​បាន​តិចតួច​, ការកើនឡើង​ជ្រុល​នូវ​ខ្លាញ់​រាងកាយ នៅក្នុង​ពោះ​និង​ការបញ្ចេញ​សារជាតិ​គីមី ដោយ​ខ្លាញ់​នៅក្នុង​រាងកាយ គឺ​ត្រូវបាន​រាប់បញ្ចូល​ថា​ជា ទុក្ខទោស​ដែល​អាច​កើតមាន​។​

​ហ្សែ​ន​របស់​អ្នក​

​តើ​អ្នកមាន​ឆ្ងល់​ទេ ថា​អ្វីដែល​ធ្វើអោយ​អ្នកមាន​ការ​ក្រហាយ​ទ្រូង ? សូម​ក្រលេក​ទៅ​មើល ម្ហូប​នៅលើ​តុ​អាហារ​និង ឳ​ពុក​ម្តាយ​របស់​អ្នក ។ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការសិក្សា​លើ​កូនភ្លោះ​បានបង្ហាញ​ថា ៣០​ភាគរយ​ទៅ​៤៥​ភាគរយ​នៃ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​អ្នក ចំពោះ​ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញពី​ក្រពះ គឺ​អាស្រ័យទៅលើ​កត្តា​ហ្សែ​ន ។ (​ផ្នែក​ដែល​នៅសល់ គឺ​ផ្អែកទៅលើ​អ្វីដែល​អ្នកទទួល​ទាន ថា​តើ​អ្នកមាន​ជក់បារី  និង​ហាត់ប្រាណ​ដែរឬទេ ? )​។​

​ការពន្យល់​នៃ កត្តា​ធម្មជាតិ​តំណពូជ​នៃ ជំងឺ​ច្រាល​អាហារ​ចេញពី​ក្នុង​ក្រពះ​នេះ គឺជា​ការពិត​ទាំងស្រុង ។ វា​អាច​បណ្តាលមកពី ការទទួលយក​នូវ លក្ខណៈ​នៃ​រូបរាងកាយ មានដូចជា ភាពមិនប្រក្រតី​នៅក្នុង មុខងារ​របស់​ក្រពះ​ឬ ក៏ ការ​ឆាប់​ទទួល​នូវ​ការ​រំញោច​ទៅ នឹង​អាស៊ីត​នៅក្នុង​ក្រពះ​៕

​មូលហេតុ​អ្វីដែល​បណ្តាល​ឲ្យ​អ្នកមាន​អាកា​រៈ​ក្រហាយ​ដើមទ្រូង?​