ចិន បង្ហាញ វត្តមាន អត្តពលិក ១០ រូបឈរ លំដាប់ កំពូល ប្រទេស ២០១៥

ចិន៖ បើយោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិន ហួ បានចុះផ្សាយថ្ងៃនេះថា ប្រទេសចិន បានដាក់បង្ហាញវត្តមានអត្តពលិក ១០ រូបឈរលំដាប់កំពូលប្រទេសក្នុងឆ្នាំ ២០១៥ ហើយក៏ជាអត្តពលិក នាំយកភាពល្បីល្បាញ និងកបានមេដាយជូន ប្រទសជាតិមាតុភូមិទៀតផង សូមទស្សនានូវប្រវត្តិក្នុង ការប្រកួតនានា របស់អត្តពលិកដូចខាងក្រោម៖

អត្តពលិក១០រូបរួមមាន៖ កីឡាកររត់ប្រណាំង Su Bingtian បានប្រើថិរវេលា៩.៩៩វិនាទីក្នុងដំណាល់ទី៣នៃព្រឹត្តិការណ៍ American Tyson Gay and Mike Rodgers នៃវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ បន្ទាប់មកកីឡាករបានរត់ធ្លាក់បន្តិច ដោយបានប្រើថិរវេលា ១០វិនាទី ព្រឹត្តិការណ៍  2015 IAAF Diamond League Eugene ក្នុងវិញ្ញាសារត់ចម្ងាយរបាំ១០០ម៉ែត្រ។ រយៈពេល ៣ខែក្រោយ មកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានចូលរួមការប្រកួត 2015 World Championships នៅទីក្រុងប៉េកាំងបានប្រើថិរវេលា ៩.៩៩.២៦ វិនាទីវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ ធ្វើឲ្យរូបគេទទួលបានមេដាយប្រាក់ ដោយចាញ់កីឡាករ Usain Bolt ប្រទេស Jamaica។   

កីឡាករ Ning Zetao (ហែលទឹក) បានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា ហែលសេរីចម្ងាយ ១០០ ម៉ែត្របុរសបានប្រើថិរវេលា ៤៧.៨៤ វិនាទី នៃការប្រកួតជើងឯកពិភពលោក នៅទីក្រុងកាហ្សង់ ប្រទេសរុស្ស៊ី កាលថ្ងៃ៦ ខែសីហា ហើយកីឡាករ វ័យ២២ឆ្នាំរូបនេះ បានក្លាយជាបុរសដំបូង មកពីតំបន់អាស៊ីដើម្បី ឈ្នះមេដាយ blue-ribbion ក្នុងកីឡាករ១០០ នាក់ នៅលើពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៣។

កីឡាការិនី Zhu Ting  (បាល់ទះ) បានជួយឲ្យក្រុមបាល់ទះស្ត្រីចិនឈ្នះពានរង្វាន់ FIVB World Cup ជាលើកទី៤ ចាប់តាំងរបស់ពួកគេឈានជើង ចូលក្របខ័ណ្ឌកីឡាអូឡាំពិក នៅឆ្នាំ២០១៦។ កីឡាការិនី វ័យ២១ឆ្នាំរូបនេះ ត្រូវបានក្លាយជាកីឡាការិនីប្រជាប្រិយបំផុតក្នុងព្រឹត្តិការណ៍នេះ។

កីឡាការិនី Liu Hong  (រត់ប្រណាំង) ទទួលបានមេដាយមាស នៃវិញ្ញសារត់ចម្ងាយ ២០ គីឡូម៉ែត្រផ្នែកនារី ក្នុងព្រឹត្តិការណ៍ការប្រកួត World cham pionships នៅក្រុងប៉េកាំង នាខែសីហា។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានបំបែកឯកត្តកម្មពិភពលោក ក្នុងការប្រកួតជើងអេស្ប៉ាញនៅឆ្នាំ២០១៥ នៃព្រឹត្តិការណ៍2015 IAAF Race Walking Challenge នៅទីក្រុង La Coruna  ប្រទេសអេស្ប៉ាញនៅក្នុងខែមិថុនា។

កីឡាករ Sun Yang (ហែលទឹក) បានឈ្នះការហែលចម្ងាយ៤០០ ម៉ែត្រ និងហែកសេរី ៨០០ម៉ែត្រការប្រកួត FINA World Championships ក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី កាលខែសីហា។ កីឡាករអាយុ ២៤ ឆ្នាំរូបនេះបានដណ្តើមមេដាយប្រាក់ ក្នុងការហែលចម្ងាយ ២០០ ម៉ែត្រ និងត្រូវបានជាប់ឆ្នោត ជាអត្តពលិកជាបុរស ល្អបំផុតនៃព្រឹត្តិការណ៍នេះ។

កីឡាករ Guo Chuan  (ទូកក្តៅង) រួមជាមួយនឹងក្រុមនាវិកបារាំង អាល្លឺម៉ង់ និងរុស្ស៊ី បានធ្វើដំណើរនៅភាគឦសាននៃមហាសមុទ្រអាកទិ ទីក្រុង Murmansk ប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ ជ្រោយសមុទ្រ Bering Straits ប្រើរយៈពេល១៣ ថ្ងៃ ចម្ងាយ 3.240 ម៉ាយ ក្លាយជាក្រុមទទួលបានលេខ ១ ។

កីឡាករ Yi Jianlian (កីឡាបាល់បោះ) ជាអតីតកីឡាករបាល់បោះ NBA បានលើពានក្នុងព្រឹត្តិការណ៍ Asian Championship កាលខែតុលា។កីឡាការិនីវ័យ២៨ ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា MVP។

កីឡាករ Chen Penbin (រត់ម៉ារ៉ាតុង) បានចាប់ដំណើររត់ម៉ារ៉ាតុងលើកទី១០០ រយៈពេល ១០០ ថ្ងៃជាប់គ្នា។ លោកបានចាប់ផ្តើនៅខេត្តក្វាងចូវ នាថ្ងៃទី ២ ខែមេសា និងត្រូវបញ្ចប់ការរត់ម៉ារ៉ាតុង លើកទី១០០ នៅទីក្រុងប៉េកាំង នាថ្ងៃទី ១០ ខែកក្កដា។

កីឡាករ Chen Long  (វាយសី) បានដណ្តើមជើងឯក ពិភពលោកកីឡាវាយសី ក្រោយពីបានផ្តួលកីឡាករម៉ាឡេស៊ី Lee Chong Wei 2-0 (21-14, 21-17) នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១៦ សីហា។ កីឡាករ២៦ឆ្នាំរូបនេះបានជួយប្រទេសចិនបានឈ្នះពាន Sudirman Cup ៥ដងជាប់ៗគ្នា នៅខែឧសភា។ លោក Chen នឹងក្លាយជាកីឡាករលំដាប់ពិភពលោកដំបូង ដែលមាន ១00.000 ពិន្ទុ ។

កីឡករ Zheng Zhi (បាល់ទាត់) ជាប្រធានក្រុម Guangzhou Evergrande លោក Zheng បានដឹកនាំក្រុមដណ្តើមបាមពានរង្វាន់ AFC Champions League ជាលើកទី២ក្នុងរយៈពេល៣ឆ្នាំមកហើ  ហើយក៏បានឈានជើងចូលវគ្គFIFA Club World Cup ដែរ។ កីឡាករខ្សែបម្រើវ័យ ៣៥ ឆ្នាំរូបនេះត្រូវបានគេបានចុះបញ្ជីកីឡាករអាស៊ីឆ្នើមប្រចាំឆ្នាំ ២០១៥ ៕

ចិន បង្ហាញ វត្តមាន អត្តពលិក ១០ រូបឈរ លំដាប់ កំពូល ប្រទេស ២០១៥