ការសម្តែង បទ “Hello” របស់ Adele ទៅជាកំប្លែង ពិតជាគួរឲ្យផ្ទុះ សំណើចណាស់!

យូធ្យូប៖ គណនេយ្យ Bart Baker នៅក្នុងបណ្តាញសង្គម Youtube បានបង្ហោះវីដេអូ កំប្លែង ដោយយកលំនាំ តាមបទ Hello ដ៏ល្បីល្បាញរបស់ តារាចម្រៀងអង់គ្លេស Adele កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៥ និង មានអ្នក ទស្សនា ច្រើនគួរសម ចំនួន ជាង ៦លានដងឯណោះ បើគិតមកដល់ថ្ងៃទី២៧ ខែធ្នូ។

មតិជាច្រើន បានលើកឡើងថា” វីដេអូបែបកំប្លែង (Parody) លើកនេះ ធ្វើបានល្អ ហើយពួកគេ មិនអាចទប់ សំណើចបាននោះឡើយ ដោយបានមើលម្តងហើយ ត្រូវតែមើលម្តងទៀត។” មួយ ចំនួនទៀត បានលើកយក ឈុតសំខាន់ៗ ក្នុងចម្រៀងបែបកំប្លែងនេះ មកពិពណ៌នា ដោយ ខ្លះទៀត មានការហួសចិត្ត ហើយពោលថា “វាលើសពីការកំប្លែងទៅទៀត។”

ប៉ុន្តែក៏មានមតិជាច្រើននៅក្នុងយូធ្យូប លើកឡើងថា វាជាចម្រៀងដែលពិរោះ ខុសប្លែកមួយ បែបទៅនឹងចម្រៀង ម្ចាស់ដើមផងដែរ។

គួរបញ្ជាក់ថា Bart Baker ជាក្រុមផលិតវីដេអូកំប្លែងលំនាំតាមចម្រៀងល្បីៗ ដ៏មានប្រជាប្រិយ ភាពមួយនៅអាមេរិក ដោយកន្លងមកធ្លាប់ ថតវីដេអូ និង ចម្រៀងកំប្លែងយកតាមលំនាំបទល្បី ជាច្រើននៅអាមេរិក ដូចជាបទ Wrecking Ball, Can’t remember to forget you, Dark Horse, Shake it off, និង What do you mean? ជាដើម។
ចុះសម្រាប់លើកនេះវិញ តើវីដេអូកំប្លែង Hello មានភាពទាក់ទាញយ៉ាងណា? សូមទស្សនា ទាំងអស់គ្នា៖

បទម្ចាស់ដើម៖

ការសម្តែង បទ “Hello” របស់ Adele ទៅជាកំប្លែង ពិតជាគួរឲ្យផ្ទុះ សំណើចណាស់!