​គ្រាន់តែ​ដកដង្ហើម អាច​ស្រក​ក្បាលពោះ​បាន​!

​គ្រាន់តែ​ដកដង្ហើម អាច​ស្រក​ក្បាលពោះ​បាន​!

​នៅពេល​ដែល​ក្បាលពោះ​អ្នកធំ អ្នក​តែងតែ​រក​គ្រប់​វិធី​ដើម្បី​ឱ្យ​វា​ស្រក ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដកដង្ហើម​ដែល​អាច​ធ្វើឱ្យ​វាស្រ​កបាន​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

វិធី​ទី​១ ៖ ការដកដង្ហើម​ស្រប​
ការដកដង្ហើម​ស្រប​នៅទីនេះ​សំដៅ​ដល់ពេល​ដែល​អ្នក​ស្រូបខ្យល់ ពោះ​អ្នក​ត្រូវ​ពើង​ឡើយ ហើយ​ពេល​ដែល​បញ្ចេញ​ខ្យល់ ពោះ​អ្នក​ត្រូវ​រួម​តូច​។​

វិធី​ទី​២ ៖ ការដកដង្ហើម​បញ្ច្រាស
ការដកដង្ហើម​បញ្ច្រាស​នៅទីនេះ​សំដៅ​ដល់ពេល​ដែល​អ្នក​ស្រូបខ្យល់ ពោះ​អ្នក​ត្រូវ​រួម​តូច ហើយ​ពេល​ដែល​បញ្ចេញ​មកវិញ ពោះ​អ្នក​ត្រូវ​ពើង​ឡើង​។​

របៀប​ដកដង្ហើម​
របៀប​ទី​១​មាន​រយៈពេល​២០​នាទី​
៨​នាទី​ស្រូបខ្យល់ ហើយ​៤​នាទី​ទប់​ខ្យល់ និង​៨​នាទី​បញ្ចេញ​មកវិញ​។ ប្រសិន​ជា​អ្នក​មិន​អាច​ធ្វើ​ក្នុង​រយៈពេល​២០​នា​ទីនេះ អ្នក​អាច​ប្រើ​របៀប​ទី​២​ដែល​មាន​រយៈពេល​១៣​នាទី​វិញ​។​

របៀប​ទី​២​មាន​រយៈពេល​១៣​នាទី​
៥​នាទី​ស្រូបខ្យល់ ហើយ​៣​នាទី​ទប់​ខ្យល់ និង​៥​នាទី​បញ្ចេញ​ខ្យល់​។ អ្នក​អាច​ហាត់​ចលនា​ទាំងនេះ​ពេល​ដែល​អ្នក​ដើរ​ទៅ​ធ្វើការ មុន​ពេល​គេង​យប់ ឬ​ពេល​ដែល​អ្នក​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។