ពេល​ដែល​ត្រូវ​យំ គួរតែ​យំ ៖ ទឹកភ្នែក ជួយ​ឲ្យ​អារម្មណ៍​អ្នក​ប្រសើរឡើង​

ពេល​ដែល​ត្រូវ​យំ គួរតែ​យំ ៖ ទឹកភ្នែក ជួយ​ឲ្យ​អារម្មណ៍​អ្នក​ប្រសើរឡើង​

​ការ​ស្រក់​ទឹកភ្នែក ទៅតាម​មនោសញ្ចេតនា និង​អារម្មណ៍​របស់​អ្នក អាច​មាន​សារៈប្រយោជន៍ ច្រើនជាង​ការរំពឹងទុក​របស់​អ្នក​។ វា​អាច​ជួយ​ឲ្យ​អារម្មណ៍​អ្នក បាន​ស្រស់ស្រាយ និង​ល្អប្រសើរ​ជាង​មុន​។

​ពិតណាស់ ការ​យំ​ដ៏​ល្អ​មួយ អាច​នឹង​ជួយ​ឲ្យ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក បាន​ល្អ​ប្រសើរ​ជាង​មុន ... នេះ​បើ​យោងតាម​ការសិក្សា របស់​សាស្ត្រាចារ្យ Asmir Gracanin មកពី​សាកលវិទ្យាល័យ Tilburg ប្រទេស​ហូ​ឡង់​។​

​មាន​មនុស្ស​តិច​ណាស់ ដែល​បាន​ដឹង​អំពី សារៈប្រយោជន៍​នៃ​ការ​យំ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​ជាច្រើន បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​អ្នក​មាន​វិបត្តិ បញ្ចេញ​ការ​ទួញ​យំ​របស់ខ្លួន ដើម្បី​បន្ធូរបន្ថយ​សម្ពាធ និង​អារម្មណ៍​សោកសៅ​របស់គេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។