​តើ​ការ​បំបៅ​ដោះ​កូន ឈឺចាប់​ដែរ​ទេ​?

​តើ​ការ​បំបៅ​ដោះ​កូន ឈឺចាប់​ដែរ​ទេ​?

​ដោយសារតែ​ការ​បំបៅ​ដោះ​កូន គឺជា​មធ្យោបាយ​ចិញ្ចឹម​កូន ដោយ​ធម្មជាតិ​សុទ្ធសាត ដូច្នេះ វា​មិនមែន​មានន័យថា គឺជា​រឿង​ងាយស្រួល ធ្វើ​ជានិច្ច​នោះ​ទេ​។ សម្រាប់​ស្ត្រី​ជាច្រើន ការ​បំបៅ​ដោះកូន អាច​ក្លាយទៅជា​រឿង​គ្មាន​ផា​សុកភាព ឬ​ឈឺចាប់​ខ្លាំង​ក្នុង​គ្រា​ដំបូង​។ មិន​ត្រូវ​សម្ងំស្ងៀម ពេល​ឈឺចាប់​នោះទេ​។ ការឈឺចាប់ ច្រើនតែ​ជា​សញ្ញា​បញ្ជាក់ថា កូន​របស់​អ្នក​មិន​អាច​បៀម ឬ​បៅដោះ​បាន​ត្រឹមត្រូវ​។ មាត់​របស់គេ គួរតែ​គ្រប់​លើ​ក្បាល​សុដន់​ពេញ​តែម្តង (​គ្រប​ទាំង​ពណ៌​ខ្មៅៗ នៅ​ជុំវិញ​ក្បាល​សុដន់​ទៀត​)​។ ក្បាល​សុដន់ មិន​គួរ​ដាក់​ឆ្ងាយ​ពី​មាត់​កូន​ឡើយ​។

​បើសិនជា​ការបំ​បៅដោះ ធ្វើឲ្យ​អ្នក​ឈឺ ក្រោយ​ពី​គេ​បៅ​បាន​ពីរ​បី​មាត់ ចូរ​ផ្អាក​ការ​បៅ​សិន និង​ដាក់​កូនដៃ ចូល​នៅ​ចន្លោះ​អញ្ចាញធ្មេញ​កូន និង​ក្បាលដោះ (​ហើយ​ព្យាយាម​ឲ្យ​កូនបៅ​ម្តងទៀត រហូតដល់​អ្នក​អាច​រក​ជំហរ​មួយ ដែល​មិនសូវ​ឈឺ​ចាប់បាន​)​។ ចូរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​បំ​បៅដោះ មុន​ពេល​អ្នក​ចេញ​ពី​មន្ទីរពេទ្យ ដើម្បី​ឲ្យ​ប្រាកដថា កូន​អ្នក​បៅដោះ​បាន​ត្រឹមត្រូវ​ហើយ​។

​ស្ត្រី​មួយ​ចំនួន​យល់ថា មាន​ផា​សុកភាព​ទាំងស្រុង​តែ​ម្តង ពេល​បំបៅ​ដោះកូន​នៅ​ទីសារធារណៈ ចំណែក​អ្នកខ្លះ​ទៀត​មាន​អារម្មណ៍​ថា គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ខ្មាស់អៀន​។ បើសិន​ជា​អ្នក​បារម្ភ​អំពី​រឿងនេះ ចូរ​យក​អាវ​ធំ​មួយ ឬ​ភួយ​មួយ​ដាក់​តាម​ខ្លួន ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ជាមួយ​កូន​។ បើសិនជា​អ្នកត្រូវការ​បំបៅកូន ចូរ​យក​អាវ ឬ​ភួយ​នោះ គ្រប​ចាប់ពី​ស្មារ​ឲ្យដល់​ក្បាល​កូន​ទៅ​បាន​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។