ឆ្នាំនេះ ប្រ៊េនស៍ ជូនកាដូ កាន់តែច្រើន ដល់ មនុស្សជាទីស្រលាញ់

ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មី ជិតឈានចូលមកដល់ មនុស្សគ្រប់រូបកំពុង ត្រៀមរៀបចំ របស់ពិសេស សម្រាប់មនុស្សជាទីស្រលាញ់ ព្រោះនេះជាពេលវេលា ដ៏មានតំលៃ ដែលយើងទាំងអស់គ្នា ត្រូវបង្ហាញ ពីការគោរពនិងការស្រលាញ់ ឆ្នាំនេះ ប្រ៊េនស៍ នៅតែរក្សាការស្រលាញ់ និង ការគោរពរាប់អាន ដល់ក្រុមហ៊ុន ដែលជាដៃគូររួមការងារជាមួយ ប្រ៊េនស៍ ។

កាលពីពេលថ្មីៗនេះ ប្រ៊េនស៍បាន នាំយកកាដូដ៏មានតំលៃ ជូនដល់ សារព័ត៌មាននិងគេហទំព័រដើមអម្ពិល ព្រមទាំងពាក្យជូនពរ តាមរយះកន្ត្រក ប្រ៊េនស៍។ តំណាង សារព័ត៌មាន និងគេហទំព័រដើមអម្ពិល បានថ្លែងថា «ក្រុមហ៊ុន ប្រ៊េនស៍ បានជំរុញ អោយប្រជាជនកម្ពុជា ជាពិសេស កូនៗ សិស្សានុសិស្ស មិត្តរួមការងារទាំងអស់ បង្ហាញក្តីស្រលាញ់ជូនចំពោះ ឪពុកម្តាយ មិត្តភក្តិ មិត្តរួមការងារ អ្នកដឹកនាំ លោកគ្រូ អ្នកគ្រូ ព្រមទាំង មនុស្សជុំវិញខ្លួន តាមរយះការជ្រើសរើស របស់ដ៏មានតម្លៃ សម្រាប់ពួកគាត់ ការជ្រើសរើសកាដូ ដែលមានតំលៃ ពិតជាធ្វើអោយពួកគាត់ ទទួលបាននូវការ ឆ្លើយតប ក្តីស្រលាញ់ ពីពួកយើងទាំងអស់គ្នា ពេលខ្លះពួកយើងអៀន ក្នុងការនិយាយពាក្យថា ស្រលាញ់ទៅកាន់ពួកគាត់ ប៉ុន្តែ ប្រ៊េនស៍ ពិតជាអាចបង្ហាញ ពីក្តីស្រលាញ់របស់អ្នក ចំពោះពួកគាត់ ព្រោះ ប្រ៊េនស៍ ជាកាដូដ៏ស័ក្កសម សម្រាប់មនុស្ស គ្រប់វ័យ គ្រប់ស្រទាប់ មិនត្រឹមតែប៉ុណ្ណោះ ប្រ៊េនស៍ ជាការដូរសំរាប់សុខភាព នេះមានន័យថា អ្នកបារម្ភពីសុខភាព របស់ពួកគាត់ ទើបចង់ឲ្យគាត់ទទួលទាន ប្រ៊េនស៍ ដើម្បីឲ្យពួកគាត់មានសុខភាពល្អ អាយុយឺនយូរ ហើយមនុស្សជាទីស្រលាញ់របស់អ្នក នឹងនៅជាមួយអ្នកយូរអង្វែង »។

តំណាងសារព័ត៌មាននិងគេហទំព័រដើមអម្ពិល បានបន្ថែមទៀតថា«ក្រុមហ៊ុនពិតជាជោគជ័យ ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះបច្ចុប្បន្ន នេះ មនុស្សគ្រប់គ្នា បានយកចិត្តទុកដាក់ ចំពោះមនុស្សជាទីស្រលាញ់ ហើយពួកគេតែងតែជ្រើសរើសប្រ៊េនស៍ »។

ភាពជោគជ័យនេះ បានបញ្ជាក់ថា ប្រជាជនកម្ពុជា ចាប់ផ្តើមយល់ពីអត្ថន័យ នៃការជូនការដូរដល់ មនុស្សជាទី ស្រលាញ់ ជាពិសេសការបង្ហាញក្តីស្រលាញ់ ដល់មនុស្សជាទីស្រលាញ់ គ្រប់ឱកាសពិសេស។

ក្នុងឱកាសឆ្នាំនេះ ប្រ៊េនស៍ ក៏សូមជូពរដល់ សារព័ត៌មាន និងគេហទំព័រដើមអម្ពិល ព្រមទាំង ប្រជាជនកម្ពុជា ទាំងអស់ សូមមានសុខភាពល្អ អាយុយឺនយូរ ជោគជ័យការងារ សំណាងល្អ រកស៊ីមានបាន ហេង ហេង!!!! ៕