កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​

កណ្តាល: ​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានចេញ​ល្បាត បាន​ជួប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពីបទ​លួច​ធុង​ទឹកកក​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២ ចូល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ​-​សង្កាត់​-​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​។​ជនសង្ស័យ​ឈ្មោះ ហៀ​ង ប៊ុនធឿន ភេទ​ប្រុសអាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ដកហូត​៖​ធុង​ទឹកកក​ពណ៌ ក្រហម​ចំណុះ​៣០០​លីត្រ​ចំនួន​១-​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​វេ​វ ចិន​ស្លា​លេខ ដ​-៧២៦៤ ភព​១​។​មុនពេល​ឃាត់ខ្លួន​ជ​នស​ង្ស័​​យ​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានចេញ​ល្បាត បាន​ជួប​និង​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដឹក​ធុងទឹកកក បាន​ឃាត់​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា​ធុង​ទឹកកក​​នេះ​ត្រូវបាន​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ លួច​ពី​គេ​ហើយ​ឲ្យ​ខ្លួន​ដឹក​យកទៅលក់​នៅ​ផ្សារ​តាខ្មៅ​ថ្មី​។​

​ក្រោយពេល​សារភាព​កម្លាំង​អន្តរាគមន៍​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​អធិការដ្ឋានដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕R​

កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​