បុរស​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​យូរ​ឆ្នាំ មកហើយ​ចងក​សម្លាប់ខ្លួន​

កណ្តាល: បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​យូរ​ឆ្នាំ មកហើយ​មើល​មិនជាបានសម្រេច​ចិត្ត​ចងក និង​អាវដៃវែង​ក្រឡា​ការ៉ូ​ភ្ជាប់​នឹង​សសរ​រោង​​ចាំចំការ​របស់ខ្លួន​ប​ញ្ច​ប់​ជីវិត​។ ហេតុការណ៍​ភ្ញាក់ផ្អើល និង​ប្រទះឃើញ​នេះ​បាន កើតឡើងកាលពី​វេលា​ម៉ោង ៥​ភ្លឺ ថ្ងៃទី​២៨ ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​​រោង​ចាំចំការ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ​ធូ សុផល អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករមាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយពី​កើតហេតុ​ភ្លាម​​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គគីរ​បានទទួល​ព័ត៌មាន​ពី មេភូមិ ថា​មាន​ករណី​ធ្វើអត្តឃាតចងក​សម្លាប់ខ្លួន​នៅ​ចំណុចកើតហេតុ​ខាងលើ ភ្លាមនោះ​កម្លាំង​​ប៉ុស្តិ៍​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​និង​ក្រុមគ្រួសារ​ជន​ចុះ​ពិនិត្យ​សាកសព​និង​បានបញ្ជាក់ថា ៖​ជនរងគ្រោះ​បានធ្វើ​អត្តឃាត​(​ចងក​ដោយបាន​យក​អាវដៃវែង​ក្រឡា​ការ៉ូ​ចង ជាប់​នឹង​សសរ​រោង​ចាំចំការ​កំពស់​២​ម៉ែត្រ បន្ទាប់មក​សាកសព​បា​ន​ធ្លាក់​ទៅ​ដីដោយសារ អាវ​រហែក​តាម​ថ្នេរ​។

​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ជា​យូរ​មកហើយ​និងបាន​ទទួលស្គាល់ថា​ជនរ​ង​គ្រោះ​ពិតជា​បានធ្វើ​អត្តឃាដ​ចងក​សម្លាប់ខ្លួន​​ឯង​ប្រាកដ​មែន កម្លាំង​ជំនាញ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី ៕R